ហ្គេម Minecraft: Story Mode សម្រាប់ iOS អាចដោនយកបានដោយឥតគិតថ្លៃ

ថ្ងៃអង្គារ ទី ២៥ តុលា ២០១៦​
210

Minecraft គឺជាហ្គេមប្រភេទ Puzzle មួយដ៏ល្បី មិនថាអ្នកប្រើប្រាស់ កុំព្យូទ័រ រឺស្មាតហ្វូនឡើយ ពួកគេទិញលេងតែម្ដង។ ហ្គេមនេះផងដែរ ជាប្រភេទហ្គេមផ្គុំរូប យើងអាចផ្គុំបង្កើតអ្វីដែលតាមយើងគិតឃើញរឺ ស្រម៉ៃបាន។
ម្យ៉ាងវិញទៀតហ្គេមនេះផងដែរ ក៏មានវគ្គច្រើន ដែលអោយយើងទាញយក ក្នុងស្មាតហ្វូនតាមរយៈ Play Store និង App Store ផងដែរ។ ហើយវគ្គទាំងនោះ ភាគច្រើន សុទ្ធតែគិតលុយ ប៉ុន្តែថ្មីៗនេះ App Store បានដាក់អោយទាញយកហ្គេម Minecraft: Story Mode ដែលជាវគ្គ ថ្មីសម្រាប់អោយយើងលេង តាមសាច់រឿង និងដឹងដំណើរ សាច់រឿងចង់និយាយពីអ្វីទៀតផង។ Minecraft: Story Mode ដែលធ្លាប់ មានតម្លៃ 4.99 ដាក់លក់តាម App Store នោះ មិត្តអ្នកអានអាចធ្វើការ ទាញយក បានដោយមិនគិតថ្លៃ។ ដូច្នេះមិនបាច់បង្អង់យូរទេនាំគ្នាទាញយក ទាំងអស់គ្នាតាម App Store បាន។

App Store

សរុបមកវិញ សម្រាប់ហ្គេម Minecraft: Story Mode គឺមានមិនបានដាក់អោយទាញយក រហូតនោះទេការដាក់អោយទាញយកនេះគឺមានកំណត់។ ដូច្នេះមិត្តអ្នកអាន អាចទាញយកបានក្នុងរយៈពេលដែល App Store ដាក់អោយទាញយកក្នុងរយៈពេលប៉ុន្មានថ្ងៃនេះប៉ុណ្ណោះ។

ចែករំលែក

បញ្ចេញយោបល់