ខណ្ឌមានជ័យ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំ២០១៦

ថ្ងៃអង្គារ ទី ២៥ តុលា ២០១៦​
133

នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៦នេះ នៅមូលដ្ឋានខណ្ឌមានជ័យ បានរៀបចំវេទិកាផ្សព្វផ្សាយនេះឡើង ក្រោមអធិបតីភាពលោកស្រី មុំ សណ្តាប់ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក អៀង អូននី អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ប៉ា សុជាតិវង្ស អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ធ្វើឡើងដើម្បីស្តាប់ ទទួលយក និងដោះស្រាយសំណួរ សំណើ និងកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលបានចូលរួមប្រមាណ៦០០នាក់៕

photo_2016-10-25_17-00-24 photo_2016-10-25_17-00-05 photo_2016-10-25_16-59-51

ចែករំលែក

បញ្ចេញយោបល់