រដ្ឋមន្រ្តីក្រសួងអប់រំ បើកកិច្ចប្រជុំណែនាំបច្ចេកទេសស្ដីពី ការត្រៀមរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី១ ឆ្នាំ២០១៦

ថ្ងៃអង្គារ ទី ២៥ តុលា ២០១៦​
92

នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេសក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី១ ដើម្បីពិភាក្សាដោះស្រាយនូវបញ្ហាមួយចំនួន ធ្វើឲ្យព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី១ ឆ្នាំ២០១៦ ប្រព្រឹត្តទៅដោយភាពរលូនល្អនិងជោគជ័យ។ នេះបើយោងតាមការបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា។

កិច្ចប្រជុំនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ លោក លោកស្រីមកពីអង្គភាព និងក្រសួង/ស្ថាប័នពាក់ព័ន្ធផងដែរ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានប្រគល់នូវប័ណ្ណសរសើរជូនដល់ឯកឧត្តម លោក លោកស្រីតំណាងសហព័ន្ធកីឡាគ្រប់ប្រភេទដែលបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ៕

photo_2016-10-25_15-23-31 photo_2016-10-25_15-23-33 photo_2016-10-25_15-23-35

ចែករំលែក

បញ្ចេញយោបល់