លោក ប៉ឹល កុសល បានអញ្ជើញទៅទទួលទេយ្យទានពី ព្រះចៅអធិការវត្តសែនសុខ

ថ្ងៃអង្គារ ទី ២៥ តុលា ២០១៦​
93

នៅព្រឹកថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៦នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ ដឹកនាំដោយ លោក ប៉ឹល កុសល ប្រធានកិត្តិយសអនុសាខា បានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌រួមមាន៖ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ជាច្រើនមុខ និងថវិកាចំនួន១លានរៀល ពីព្រះកល្យាណធម្មោទុយ ភិរម្យ ព្រះចៅអធិការវត្តសែនសុខ ។

ក្នុងឱកាសនោះ ព្រះកល្យាណធម្មោ បានមានព្រះថេរដីកាគាំទ្រ និងមានទឹកព្រះទ័យរីករាយក្នុងការចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌កាកបាទក្រហមកម្ពុជា ។

ជាកិច្ចឆ្លើយតប លោកប្រធានកិត្តិយសអនុសាខា បានមានប្រសាសន៍សូមថ្លែងអំណរព្រះគុណចំពោះព្រះកល្យាណធម្មោ ព្រមទាំងបានសន្យានឹងចាត់ចែង ប្រើប្រាស់នូវទេយ្យទានទាំងនេះជួយឲ្យដល់ដៃជនរងគ្រោះឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ ប្រការរបស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៕sensok2

ចែករំលែក

បញ្ចេញយោបល់