សាខាកាក​បាទ​ក្រហម​កម្ពុជា​ខេត្ត ព្រះ​សីហនុ បាន​រៀបចំ​ពិធីបិទ​វគ្គបណ្តុះ​បណ្តាល​ វិជ្ជាស​ង្គ្រោះ​បឋម​

ថ្ងៃអង្គារ ទី ២៥ តុលា ២០១៦​
77

 

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៦នេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រះសីហនុ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាល វិជ្ជាសង្គ្រោះបឋម ក្រោមអធិបតីភាព លោក លូ គីមឈន់ ប្រធានគណៈកម្មាធិការសាខា និងមានការចូលរួមពីសំណាក់ លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត និងតំណាងមន្ទីរទេសចរណ៍ខេត្ត នៅឆ្នេរសមុទ្រអូរឈើទាលក្រុងព្រះសីហនុ ។

វគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើងចំនួនពីរវគ្គ វគ្គទី១ ថ្ងៃទី ១៩-២០ ខែតុលា សិក្ខាកាមចំនួន ២០នាក់ និងវគ្គទី ២ ថ្ងៃទី ២១-២២ ខែតុលា សិក្ខាកាមចំនួន សរុប ៤០ នាក់ ដែលជាក្រុមអ្នកបើកម៉ូតូទឹក អាជីវករ ឆ្មាំសមុទ្រ និងអ្នកស្ម័គ្រចិត្ត ដើម្បីឲ្យពួកគេទទួកបានចំណេះដឹងថ្មី និងមានលទ្ធភាពជួយសង្គ្រោះនៅតាមរមណីយដ្ឋាននៅក្នុងខេត្ត ។

ក្នុងឱកាសនោះផងដែរ លោកប្រធាន ក្នុងនាមលោកជាប្រធានកិត្តិយសសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្តចំណាយពេល វេលាចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ។     លោកក៏បានផ្តាំផ្ញើឲ្យបងប្អូនទាំងអស់ យកចិត្តទុកដាក់ យកចំណេះដឹងដែលបានទទួលថ្មីៗនេះជួយដល់ជនរងគ្រោះកុំរើសអើង និងផ្សព្វផ្សាយបន្តផង ។

លោកបានថ្លែងអំណរគុណដល់មន្ទីរទេសចរណ៍ខេត្ត ដែលបានសហការយ៉ាងល្អជាមួយ សាខាកាកបាទក្រហមខេត្ត ជំរុញឲ្យវគ្គបណ្តុះបណ្តាលនេះទទួលបានជោគជ័យ ។ ឯកឧត្តមបានសន្យាផងដែរ និងជំរុញឲ្យសាខា រៀបចំផែនការ ក្នុងការបណ្តុះបណ្តាលឲ្យបានគ្រប់នៅតាមរមណីយដ្ឋានក្នុងខេត្ត ហើយឯកឧត្តមបានឧបត្ថម្ភទឹកប្រាក់ផ្ទាល់ខ្លួនដល់សិក្ខាកាមក្នុងម្នាក់ ២០.០០០ រៀលផងដែរ៕

photo_2016-10-25_16-09-03photo_2016-10-25_16-09-12 photo_2016-10-25_16-09-16

ចែករំលែក

បញ្ចេញយោបល់