ក្រសួងធនធានទឹក បើកវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះសរសេរកម្មវិធីរយៈពេល០៤ថ្ងៃ

ថ្ងៃអង្គារ ទី ២៥ តុលា ២០១៦​
70

នៅរសៀលថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៦ លោក លឹម កាន់បេរ៉ា ប្រធានក្រុមការងារបច្ចេកវិទ្យាព័ត៌មានវិទ្យា (IT) ប្រចាំក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីមូលដ្ឋានគ្រឹះសរសេរកម្មវិធី (Basic Programing) នៅទីស្តីការក្រសួង ។

វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ០៤ ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៦ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ៤២ រូប ដែលសុទ្ធសឹងជាមន្រ្តីមានជំនាញព័ត៌មានវិទ្យាស្រាប់ ។ តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងទទួលបាននូវចំណេះដឹងបន្ថែម ដូចជា ការយល់ដឹងពី Concept នៃ Database, ការបង្កើត Database ខ្នាតតូច សម្រាប់ប្រើប្រាស់ ដើម្បីសម្រួលការងារក្នុងនាយកដ្ឋានរបស់ខ្លួនដែលកំពុងបម្រើការ, បង្កើនល្បឿនការងារ និងប្រសិទ្ធភាពក្នុងការគ្រប់គ្រងទិន្នន័យ…។

ថ្លែងនៅពិធីបើកវគ្គបណ្តុះបណ្តាលនេះ លោកប្រធានក្រុម បានថ្លែងអំណរគុណដល់លោករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ជំរុញឱ្យមន្ត្រីវ័យក្មេងបង្កើនសមត្ថភាពបន្ថែម ។ លោកប្រធាន ក៏បានបញ្ជាក់ផងដែរថា មុនវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះសរសេរកម្មវិធី (Basic Programing) ដែលកំពុងធ្វើឡើងនាពេលនេះ ក្រុមការងារក៏ធ្លាប់បានបើកវគ្គបណ្តុះបណ្តាល១វគ្គ រួចមកហើយ នោះគឺវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះនៃប្រព័ន្ធណែតវើក (Basic Network) ហើយនាពេលដ៏ខ្លីខាងមុខនេះ ក្រុមការងារនឹងរៀបចំបើកវគ្គបណ្តុះបណ្តាលមួយទៀត គឺវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះនៃប្រព័ន្ធផ្សព្វផ្សាយ (Basic Multimedia) ៕

photo_2016-10-25_15-59-22 photo_2016-10-25_15-59-25 photo_2016-10-25_15-59-28 photo_2016-10-25_15-59-31

ចែករំលែក

បញ្ចេញយោបល់