លោក ជា សុផារ៉ា អញ្ជើញបើកសិក្ខាសាលាចាប់ផ្តើមគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហ៊ានទី ២

ថ្ងៃអង្គារ ទី ២៥ តុលា ២០១៦​
85

លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៦នេះ បានអញ្ជើញបើកសិក្ខាសាលាចាប់ផ្តើមគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហ៊ានទី ២ (LASED II) ដែលសហការអនុវត្តដោយក្រសួងរៀបចំដែនដី    នគររូបនីយកម្ម    និងសំណង់   ក្រសួងមហាផ្ទៃ  និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសណ្ឋាគារសុខាភ្នំពេញ ។

គួររំលឹកផងដែរថា គម្រោង LASED (2008-2013) បានបញ្ចប់ទៅដោយជោគជ័យ និងបានរៀបចំហេដ្ឋារចនាសម្ព័ន្ធជាច្រើនបម្រើដល់ជីវភាពរស់នៅរបស់អ្នកទទួលផល ដោយសម្រេចចែកដី 14126 ហត ដល់ 4697 គ្រួសារ។

ដើម្បីធ្វើការចែកដី 17042 ហត ដល់ 5141 គ្រួសារ នៅ 14 ទីតាំងក្នុងខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ស្ពឺ កំពង់ធំ និងកំពង់ឆ្នាំង និងបំពាក់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនដូចជា ផ្លូវជនបទ អណ្តូងទឹក អគារសហគមន៍ ប៉ុស្តិ៍សុខភាព អគារសិក្សា ផ្ទះគ្រូបង្រៀន ព្រមទាំងសកម្មភាពដទៃទៀត សំដៅទ្រទ្រង់ជីវភាពរស់នៅរបស់ពួកគាត់ គម្រោង LASED II (2016-2021)  នឹងប្រើប្រាស់ឥណទានធនាគារពិភពលោក 25,06 លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល 1,8 លានដុល្លារ៕

photo_2016-10-25_15-56-32 photo_2016-10-25_15-56-17

ចែករំលែក

បញ្ចេញយោបល់