លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រ​កាសប្តូ​រឈ្មោះ កង​ពលតូច​ការពារ​កោះ ឆ្នេរ​លេ​​ខ​៣១ ទៅ​ជាបញ្ជា​ការដ្ឋាន​​ការពារ​កោះ​ឆ្នេរ​

ថ្ងៃអង្គារ ទី ២៥ តុលា ២០១៦​
313

នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦នេះ លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅបញ្ជាការដ្ឋានការពារកោះឆ្នេរ (ស្រែខ្លុង) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសប្តូរឈ្មោះ កងពលតូចការពារកោះ ឆ្នេរលេខ៣១ ទៅជាបញ្ជាការដ្ឋានការពារកោះឆ្នេរ និងបំពាក់ឋានន្តរសក្តិ ផ្លាស់ប្តូរមុខងារនាយនាវីកងទ័ពជើងទឹក និងអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ។ ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ កម្លាំងទីបញ្ជាការជួរមុខចំនួន០៣រូប ដឹកនាំដោយ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ៕photo_2016-10-25_15-43-06photo_2016-10-25_15-43-12photo_2016-10-25_15-43-17

ចែករំលែក

បញ្ចេញយោបល់