ចេកក្រឡុក​មានប្រសិទ្ធិភាព​ខ្ពស់​ចំពោះសុខភាព​បេះដូង

ថ្ងៃអង្គារ ទី ២៦ មេសា ២០១៦​
366
ផ្លែចេកសម្បូរទៅដោយសារធាតុ ប៉ូតាស្យូម និងមានកម្រិត សូដ្យូម ទាប ហើយមានផ្ទុកទៅដោយវីតាមីន B,  ម៉ាញ៉េស្យូម និងជាតិសរសៃផងដែរ។ មិនតែប៉ុណ្ណោះផ្លែចេកមានតម្លៃថោក ថែមទាំងមានផ្ទុកនូវសារធាតុ serotonin ដែលធ្វើឲ្យប្រសើរឡើងនូវចលនាឈាមរត់ នឹងការរីកសរសៃឈាម។
បើយោងតាមការធានាអះអាងរបស់វេជ្ជសាស្ត្របានឲ្យដឹងថា លក្ខណៈសម្បត្តិនៃផ្លែចេក ត្រូវបានបង្កើនគុណប្រយោជន៍សម្រាប់សុខភាពនៅពេលដែលរួមបញ្ចូលជាមួយនឹងទឹកក្រូច ដែលសម្បូរទៅដោយវីតាមីន C, Beta-Carotene (Provitamin A) និងសារជាតិ Flavonoids (មានឥទ្ធិពលប្រឆាំងនឹងប្រតិកម្មអុកស៊ីត និងជាថ្នាំប្រឆាំងកំណកឈាម)។
ដូច្នេះនេះហើយ វាមានភាពប្រសើរឡើងដល់សុខភាពបេះដូងរបស់អ្នក និងការបង្ការជម្ងឺលើសឈាម, ដំណើរលោតខុសចង្វាក់បេះដូង, ការគាំងបេះដូង, និងកកឈាម។
+ គ្រឿងផ្សំ (សម្រាប់ ៤នាក់)
– ផ្លែចេក ២
– ទឹកក្រូច កន្លះលីត្រ
– ទឹកអំពៅ ២ស្លាបព្រា
– ទឹក ២៥០ មីលីលីត្រ
+ របៀបធ្វើ៖
– បកសំបក នឹងកាត់ផ្លែចេកជាបន្ទះស្ដើងៗ
– ដាក់គ្រឿងផ្សំទាំងអស់នៅក្នុងកែវក្រឡុក រួចក្រឡុករហូតបានជាល្បាយដែលល្មមអាចទទួលទានបាន។
– ត្រូវទទួលទានភ្លាមៗ៕
1439181522.1
ចែករំលែក

បញ្ចេញយោបល់