ឱសថបុរាណ​ធម្មជាតិ អាចជួយបំពេញ​បំណង​មនុស្សស្រី​មិន​ឲ្យសុដន់ធ្លាក់យារ

ថ្ងៃអង្គារ ទី ២៦ មេសា ២០១៦​
1219
ជាទូទៅសុដន់ធ្លាក់យារ ហើយបាត់បង់ភាពទាញចាប់ផ្តើមកើតឡើងនៅពេលដែលស្ត្រីមានអាយុកាន់តែ ច្រើន។ ប៉ុន្តែមានវិធីសាស្រ្តមួយចំនួនដែលអាចជួយអ្នកឲ្យដោះស្រាយ បញ្ហានេះបាន។ ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនដើម្បីរក្សាសុដន់មិនឲ្យយារធ្លាក់៖
– រក្សាទម្ងន់ឲ្យបានល្អប្រសើរបំផុត
– ផឹកទឹកឲ្យបានច្រើន
– ទទួលទានអាហាររូបត្ថម្ភឲ្យបានច្រើន
– ការធ្វើលំហាត់ប្រាណទៀងទាត់
– ការម៉ាស្សដើមទ្រូងរបស់អ្នកជាមួយប្រេងប្រទាលកន្ទុយក្រពើ និងប្រេងទទឹម

ឱសថបុរាណសម្រាប់ធ្វើឲ្យសុដន់របស់អ្នកធំតឹងណែន

១. ការធ្វើលំហាត់ប្រាណសុដន់
ជំរុញឲ្យមានការពង្រឹងសាច់ដុំដើមទ្រូងនៅក្រោមសុដន់ គឺជាអ្វីដែលអ្នកត្រូវធ្វើ។ នេះគឺជាការធ្វើលំហាត់ប្រាណដែលមានភាពងាយស្រួលបំផុតក្នុងការធ្វើឲ្យសុដន់ ធំតឹងណែន។ ការអនុវត្តន៍លំហាត់ប្រាណបែបនេះនឹងជួយឲ្យសុដន់ងើយឡើងមិនយារធ្លាក់ និងកាត់បន្ថយការកើនឡើងជាតិខ្លាញ់លើសនៅជុំវិញដើមទ្រូង។
២. ម៉ាសបិទសុដន់
ខាងក្រោមនេះ ជាម៉ាសបិទសុដន់ដែលមិនគួរឲ្យជឿ និងមានប្រសិទ្ធភាពខ្លាំងណាស់ដែលអ្នកគួរតែប្រើឲ្យបានមួយដង ក្នុងមួយសប្ដាហ៍ ដើម្បីទទួលបានលទ្ធផលដ៏ល្អបំផុត។
របៀបធ្វើម៉ាស៖
– ម្សៅទឹកដោះគោ yogurt ១ ស្លាបព្រាបាយ
– ប្រេងវីតាមីន E ១ ស្លាបព្រាបាយ
– ស៊ុត ១ គ្រាប់
សេចក្ដីណែនាំ៖
លាបម៉ាសនេះ នៅលើដើមទ្រូងរបស់អ្នកថ្នមៗ រួចរទុកប្រហែល ៣០ នាទី។ បន្ទាប់មកទើបធ្វើការលាងជម្រះចេញជាមួយទឹកត្រជាក់។
៣. ការម៉ាស្សា
យ៉ាងហោចណាស់ត្រូវម៉ាស្សាដើមទ្រូងឲ្យបាន ២ ទៅ ៣ ដងក្នុងមួយសប្ដាហ៍ជាមួយនឹងប្រេងអូលីវ ឬប្រេងដូង។
៤. ម៉ាស្សាទឹកកក
ទឹកកកក៏អាចជួយឲ្យស្បែកភ្លឺថ្លា ដូចច្នេះអ្នកអាចយកទឹកកកមកលុញលើដើមទ្រូងជាមួយចលនារាងជារង្វង់។
៥. ប្រេងរុក្ខជាតិ
ម៉ាស្សដើមទ្រូងជាមួយនឹងប្រេងដូង, ប្រេងទំពាំងបាយជូ, ឬប្រេងបន្លែ។
៦. ប្រេងពិសេស
ម៉ាស្សាដើមទ្រូងជាមួយនឹងប្រេងការ៉ុត, ប្រេងស្លឹកគ្រៃ ឬប្រេងគ្រាប់ធញ្ញជាតិ។
កត្តាដែលអ្នកគួរតែជៀសវាង
– ការជក់បារី និងការវាយខ្លាំងៗទៅលើដើមទ្រូង
– ការពាក់អាវទ្រនាប់ដែលមានទំហំមិនត្រឹមត្រូវ៕
ដោយ៖ Brugn
ប្រភព៖ healthyfoodhelp
1442809526.1
ចែករំលែក

បញ្ចេញយោបល់