វិធីសាស្ត្រ ៥យ៉ាងដើម្បីបំបាត់​អាការៈ​ហើមពោះ និង​ធ្វើឲ្យ​ក្បាលពោះ​រាបស្មើ​វិញ

ថ្ងៃអង្គារ ទី ២៦ មេសា ២០១៦​
606
ការហើមពោះ ធ្វើឲ្យអ្នកមានអាការៈមិនសុខស្រួលក្នុងខ្លួន ហើយធ្វើឲ្យពោះរបស់អ្នកតឹងណែនដោយខ្យល់ពេញមួយយប់ ឬមួយថ្ងៃ។ ត្បិតតែការហើមពោះនេះមិនកើតឡើងរហូតមែន តែយើងមិនដឹងថាពេលណាដែលវាកើតឡើងនោះទេ ហើយការមានអាការៈបែបនេះម្តងៗនឹងធ្វើឲ្យអ្នកមិនសប្បាយចិត្ត។ ប៉ុន្តែខាងក្រោមនេះ គឺជាតិចនិច ៥យ៉ាងដើម្បីបំបាត់បញ្ហាហើមពោះ និងធ្វើឲ្យក្បាលពោះរាបស្មើវិញ៖
១. អំបិល
អំបិលជាសមាសធាតុចាំបាច់សម្រាប់សុខភាព ប៉ុន្តែការពិសាអំបិលច្រើនពេកធ្វើឲ្យកើតមានអសមតុល្យ ទឹករំអិលក្នុងរាងកាយ។ នេះជាលទ្ធផលធ្វើឲ្យហើមពោះ។ ដូច្នេះ ប្រើអំបិលបន្តិច ប្រសិនបើអ្នកចង់បំបាត់អាការៈហើម ហើយក្បាលពោះរាបស្មើវិញ។
២. ទឹក
ការពិសារទឹកអាចជួយបញ្ចេញជាតិសេលុយឡូស និងធ្វើឲ្យក្បាលពោះលែងហើម ហើយរាបស្មើវិញយ៉ាងឆាប់រហ័ស។
៣. ទំពារស្ករកៅស៊ូ
ការទំពារស្ករកៅស៊ូនឹងធ្វើឲ្យខ្យល់ចូលក្នុងពោះច្រើន។ ខ្យល់ច្រើននឹងធ្វើឲ្យហើមពោះ។ ដូច្នេះ ចៀសវាងការទំពារស្ករកៅស៊ូ ប្រសិនបើអ្នកឧស្សាហ៏ហើមពោះញឹកញាប់។
៤. ភេសជ្ជៈមានផ្ទុកជាតិកាបូន
ការពិសារភេសជ្ជៈមានជាតិកាបូនជាកត្តាចំបងធ្វើឲ្យហើមពោះ។ ត្រូវព្យាយាមគេចចេញពីវា។
៥. អាហារមានជាតិស្ករ
អាហារមានជាតិស្ករអាចបង្កើតជាតិហ្គាសច្រើន ដែលបណ្តាលឲ្យហើមពោះ។ ដូច្នេះ គួរជៀសវាងការពិសាអាហារផ្អែម ក៏ដូចជាអាហារវេចខ្ចប់ផងដែរ៕
ដោយ៖ ដារ៉ា
ប្រភព៖ emaggy
1442711940.1
ចែករំលែក

បញ្ចេញយោបល់