​​​សំណង់​​ប្រាសាទ​​​មហិមា​​​ទាំង​​១០​​លើ​​​លោក ​​​ដែលកម្ពុជា​​លេខ​១

ថ្ងៃអង្គារ ទី ២៥ តុលា ២០១៦​
198

គេហទំព័រទេសចរណ៍អន្តរជាតិ Touropia បានចាត់ថ្នាក់សំណង់ប្រាសាទថ្មីចាស់ មិនប្រកាន់សាសនា នៅជុំវិញពិភពលោក ដោយរកឃើញប្រាសាទចំនួន ១០មានទំហំធំជាងគេ ក្នុងនោះកម្ពុជាមានប្រាសាទអង្គរវត្ត ទទួលបានចំណាត់ថ្នាក់លេខ១ កំពូលគេ។

១. ប្រាសាទអង្គរវត្ត នៅកម្ពុជា

ប្រាសាទអង្គរវត្តមានគោបុរៈចំនួនបី គោបុរៈក្រៅគេមានទំហំ ១៨៧ x ២១៥ម៉ែត្រ, គោបុរៈទីពីរមានទំហំ ១០០ x ១១៥ម៉ែត្រ, ខាងក្នុងគេទំហំ ៦០ x ៦០ម៉ែត្រ និងកំពូលកណ្ដាលកម្ពស់ ៦៥ម៉ែត្រ៕

angkor-wat-with-view

២. ប្រាសាទ Karnak នៅអេហ្ស៊ីប

Kanak ជាប្រាសាទបុរាណមានបរិវេណធំជាងគេបំផុតក្នុងលោក មានសសរចំនួន ១៣៤ដើម ចំនួន ១៦ជួរសម្រាប់ទ្រដំបូល ដែលមានកម្ពស់ ២៤ម៉ែត្រ។

02-kanak

៣. ប្រាសាទ Borobudurនៅឥណ្ឌូណេស៊ី

ប្រាសាទបុរាណរាងជាន់ថ្នាក់ៗ នេះស្ថិតនៅកោះជ្វា ចម្ងាយ ៤០គីឡូម៉ែត្រភាគខាងពាយ័ព្យទីក្រុង Yogyakarta.។ Borobudur ត្រូវបានសង់ក្នុងសតវត្សទី៨ និងជាប្រាសាទសម្រាប់ព្រះពុទ្ធសាសនាធំជាងគេបំផុតក្នុងលោក។ ដុំថ្មប្រើសម្រាប់សង់មានចំនួន ២លានដុំ ក្នុងទំហំ ១២៣ x ១២៣ម៉ែត្រ កំពូលខ្ពស់ជាងគេកម្ពស់ ៣៥ម៉ែត្រ។

03-borobudur

៤. ប្រាសាទ Akshardham នៅឥណ្ឌា

ប្រាសាទនេះទើបសាងសង់បញ្ចប់ក្នុងឆ្នាំ ២០០៥ របស់អង្គការ BAPS ដោយកំពូលកណ្ដាលគេកម្ពស់ ៤៣ម៉ែត្រ ទទឹង ៩៦ម៉ែត្រ និងប្រវែង ១១០ម៉ែត្រ ជាមួយសួនច្បារខាងក្រោមយ៉ាងស្រស់បំព្រង។

4-akshardham

៥. ប្រាសាទ Sri Ranganathaswamy នៅឥណ្ឌា

ប្រាសាទនេះសង់ឡើងសម្រាប់ឧទ្ទិសដល់ព្រះវិស្ណុ សង់ក្នុងសតវត្សទី១៧ លើផ្ទៃ ១៥៦អា មានប៉មចំនួន ២១ និងកម្ពស់ ៧៣ម៉ែត្រ។

05-sri-ranganathaswamy

៦. ចេតិយ Jetavanaramaya នៅស្រីលង្កា

Jetavanaramaya ស្ថិតនៅទីក្រុង Anuradhapura ប្រទេសស្រីលង្កា ដែលជាចេតិយធំបំផុតលើលោក។ សំណង់នេះត្រូវបានកសាងដោយស្ដេច Mahasena ក្នុងសតវត្សទី៣ ចំណាយពេល ១៥ឆ្នាំ និងឥដ្ឋ ៩៣,៣លានដុំ ជាមួយកម្ពស់ ១២២ម៉ែត្រ។

06-jetavanaramaya

៧. ប្រាសាទ Tikal ឬប្រាសាទបួន នៅសាធារណរដ្ឋហ្គាតាម៉ាឡា

Tikal ជាទីក្រុងMayan ធំបំផុត ក្នុងចន្លោះឆ្នាំ ២០០ ដល់ ៩០០នៃគ.ស ដែលកាលនោះមានប្រជាជនរស់នៅ ១០ទៅ ២០ម៉ឺននាក់។ ប្រាសាទនេះមានកម្ពស់ ៧២ម៉ែត្រ និងបញ្ចប់ការសាងសង់នៅឆ្នាំ ៧០២។

Tikal Maya Ruinen in Guatemala

៨. វិហារ Saint Sava នៅប្រទេសស៊ែប៊ី

វិហារនេះចាប់ផ្ដើមសាងសង់ក្នុងឆ្នាំ ១៩៨៥ និងបញ្ចប់ក្នុងឆ្នាំ ២០០៤ តែគ្រឿងតុបតែងមិនទាន់រួចរាល់។ វាមានប្រវែង ៩១ម៉ែត្រ ទទឹង ៨១ម៉ែត្រ កម្ពស់ ៧០ម៉ែត្រ និងនៅលើផ្ទៃដី ៣ ៥០០ម៉ែត្រការ៉េ។

08-saint-sava

៩. វិហារគ្រិស្ត Christ the Saviour នៅរុស្ស៊ី

Christ the Saviour ជាវិហារសាសនាគ្រិស្តខ្ពស់បំផុតនៅក្នុងលោក កម្ពស់ ១០៣ម៉ែត្រ ដែលត្រូវបានកសាងក្នុងសតវត្សទី ១៩ និងរយៈពេល ៤០ឆ្នាំ។ ក្នុងឆ្នាំ១៩៣១ វិហារនេះត្រូវបានគេកម្ទេច ក្រោមបញ្ជារបស់មេដឹកនាំស្តាលីន ដើម្បីធ្វើជាវាំងរបស់សូវៀត។ រហូតដល់ឆ្នាំ ១៩៩០ វិហាររុស្ស៊ី Russian Orthodox ទទួលបានការអនុញ្ញាតឲ្យស្ថាបនាវិហារឡើងវិញ និងរួចជាស្ថាពរក្នុងឆ្នាំ ២០០០។

09-christ-the-saviour

១០. ប្រាសាទ Baalbek នៅប្រទេសលីបង់

ប្រាសាទ Baalbek ឬគេស្គាល់ថា Heliopolis ត្រូវបានសាងសង់ឡើងតាំងពីសតវត្សទី ១មុនគ.ស មានបណ្ដោយ ៦៩ម៉ែត្រ ទទឹង ៣៦ម៉ែត្រ កម្ពស់ ១៩ម៉ែត្រ និងសសរបញ្ឈរចំនួន ៤២ដើម។ ជនជាតិរ៉ូម៉ាំងបានសង់វាឡើងក្នុងរយៈពេលជាង ២សតវត្សទើបរួច។

heliopolis-001

ចែករំលែក

បញ្ចេញយោបល់