នារីគ្រប់រូបគួរតែ​មើល​អត្ថបទ​មួយ​នេះ ដើម្បី​ដឹងពីរោគសញ្ញា​នៃជំងឺមហារីកសុដន់

ថ្ងៃអង្គារ ទី ២៦ មេសា ២០១៦​
282

ជំងឺមហារីកសុដន់ គឺជាជំងឺមួយដ៏គួរឲ្យខ្លាចបំផុតសម្រាប់ស្ត្រីគ្រប់រូប។ បើយោងតាមការស្ទង់មតិមួយបានបង្ហាញថា បច្ចុប្បន្នមានស្ត្រីចំនួន ១៤% បានកើតជំងឺមហារីកសុដន់នេះ ហើយមានស្ត្រីចំនួន ២៣២.៦៧០ នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យរកឃើញកើតមានជំងឺនេះក្នុងឆ្នាំ ២០១៤។

ចំពោះការរកឃើញរោគសញ្ញាដំបូងនៃការកើតជំងឺមហារីកសុដន់ វាជារឿងមួយដ៏សំខាន់ដែលអាចឲ្យអ្នកធ្វើការព្យាបាលបានទាន់ពេលវេលា។ ខាងក្រោមនេះគឺជារោគសញ្ញាសំគាល់មួយចំនួនដែលអាចបញ្ជាក់ពីជំងឺមហារីកសុដន់។
១. ដំុពកនៅក្នុងសុដន់៖ មាន ៩% នៃដុំពកនេះគឺស្លូត ប៉ុន្តែការកើតដុំពក ឬគីសភាគច្រើនជាដំណាក់កាលដំបូងនៃជំងឺមហារីកសុដន់។
២. ដុំពក ឬជាលិកាក្នុងសុដន់ក្រាស់៖ នៅក្នុងសុដន់ ឬខាងក្រោមសុដន់ អ្នកអាចពិនិត្យរកមើលដឹងដោយខ្លួនឯងឲ្យបាន។
៣. ការផ្លាស់ប្តូរទំហំ ឬរូបរាង៖ សុដន់ទាំងតែម្ខាង ឬក៏សុដន់ទាំងគូររបស់អ្នកអាចផ្លាស់ប្តូររូបរាង។
៤. មានការឈឺចាប់ក្នុងសុដន់៖ ការឈឺចាប់នៅក្នុងសុដន់ ឬក្លៀកមិនទាក់ទងទៅនឹងការមករដូវនោះទេ ដូច្នេះអ្នកត្រូវតែប្រុងប្រយ័ត្ន។
៥. ហៀរទឹករងៃ៖ ពេលក្បាលដោះមានបញ្ហាបែបនេះ អ្នកត្រូវពិតនិត្យឲ្យច្បាស់ ឬទៅជួបគ្រូពេទ្យ។
៦. សុដន់ផត៖ ស្បែកនៅត្រង់សុដន់មានភាពក្រខូង ឬផត ក៏ជាសញ្ញាដែលអ្នកគួរតែយកចិត្តទុកដាក់ដែរ។
៧. កន្តួលក្រហម និងក្រហម
– កន្តួលនៅជុំវិញក្បាលដោះរបស់អ្នក
– ក្រហម ឬឡើងកូនកណ្តុរចេះតែរីកធំនៅកៀនក្លៀក
ដូច្នេះ ប្រសិនបើអ្នកឃើញរោគសញ្ញាណាមួយដូចខាងលើនេះ គួរតែប្រញាប់ទៅជួបនឹងវេជ្ជបណ្ឌិតភ្លាម ដើម្បីធ្វើការព្យាបាលឲ្យទាន់ពេល៕
ដោយ៖ មង្គលការ
1443079974.1
ចែករំលែក

បញ្ចេញយោបល់