ក្រុមហ៊ុនចំនួនបីក្នុងបីប្រទេស រួមមានកម្ពុជា មកពីថៃនិងអ៊ីស្រាអែលបានរួមគ្នាចុះហត្ថលេខាលើអនុស្សារណៈរួមគ្នា ស្តីពីការអភិវឌ្ឍន៍ដំណាំល៉្មើរនៅកម្ពុជា នៅថ្ងៃទី ២៤ តុលា ២០១៦ ក្រោមអធិបតីភាពលោក វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា នារាជធានីភ្នំពេញ។
លោករដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខា ប្រមាញនិងនេសាទ បានថ្លែងនាឱកាសនោះថា ការដំាណាំល៉្មើរ អាចជួយកាត់បន្ថយ នូវការប្រើប្រាស់ ទឹកច្រើននៅក្នុង ប្រទេសកម្ពុជា ដែលប្រទេសនេះកំពុងតែ ប្រឈមនឹងបញ្ហាប្រើ ប្រាស់ទឹក លើកដំណាំស្រូវ ក្នុងមួយដំណំាស្រូវត្រូវការទឹក ១ម៉ឺនម៉ែត្រគូប ក្នុង មួយហិកតា ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ដំណាំល៉្មើរនេះ ជាការចូលរួមចំណែក មួយយ៉ាងធំធេង ទី១ ការប្រើប្រាស់ទឹកនៅកម្ពុជាក្នុងការដាំដំណំាផ្សេងៗមានការកាត់បន្ថយ ទី២ កាត់បន្ថយធ្វើចំណាកស្រុក និងទី៣ កាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ លោកបន្តថា ដំណំាល៉្មើរបានកំពុងមានការពេញនិយម នៅលើទីផ្សារពិភព លោក ក៏ដូចជាទីផ្សារនៅក្នុងតំបន់ អាស៊ីផងដែរ ។ លោកបន្ថែមថា ដំណាំល៉្មើរ គឺជាដំណំាមួយដែល ក្រសួងបានពិនិត្យថា មាន សារៈសំខាន់ និងមានប្រាក់ចំណូលខ្ពស់ សម្រាប់កសិករខ្មែរ ។ ប៉ុន្តែអ្វីដែលសំខាន់នោះត្រូវតែមាន ការគិតគូរពីរយៈពេលនៃការ ដាំដុះវា ព្រោះថា មានរយៈដែលទទួលផល ចាប់ពី៣ឆ្នាំឡើងទៅ ។
លោករដ្ឋមន្ត្រីបន្តទៀតថាការចុះ អនុស្សារណៈរបស់ ក្រុមហ៊ុនចំនួនបីថ្ងៃនេះ គឺបង្ហាញពីការ សន្យារបស់ ក្រុមហ៊ុន ក្នុងទិញផលិតផលពីប្រជាជន ។ ព្រោះថានៅពេលចាប់ផ្តើមដំាដុះ ក្រុមហ៊ុននីមួយៗត្រូវតែចុះសន្យា ហើយ ក្រសួងកសិកម្ម នឹងតាមដានពិនិត្យនូវកិច្ចសន្យានេះ តាមអ្វីដែលក្រសូង រៀបចំ ជាគោលនយោបាយ ។
ក្រុមហ៊ុនទាំងបីរួមមាន ក្រុមហ៊ុន ខេង ឡាយ ខូអិលធីឌីនៃព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន Daily Green(Daily Green(2507) Co.,Ltd នៃព្រះរាជាណាចក្រថៃឡង់ និងក្រុមហ៊ុន A.T .C. Supply (1993) Co.,Ltd នៃប្រទេសអ៊ីស្រាអ៊ែល៕