រូបមន្តម៉ាស្សា​ដើម្បីធ្វើឲ្យ​សុដន់ធំមូលក្លំ ប្រុសៗឃើញឈ្លក់រង្វេង

ថ្ងៃអង្គារ ទី ២៦ មេសា ២០១៦​
290

ជាការពិតណាស់មិនមែនមានតែអ្នកទេ មនុស្សស្រីពេញវ័យជាច្រើនកំពុងស្វែងរកវិធីសាស្ត្រដើម្បីជួយបង្កើនទំហំសុដន់។ ជាពិសេសនៅពេលដែលពួកនាងសម្លឹងមើលកញ្ចក់ ឬលរសម្លៀកបំពាក់ ធ្វើឲ្យពួកនាងមិនសប្បាយចិត្ត ដោយសារតែទំហំសុដន់មិនធំដូចដែលនាងចង់បាន។

ស្បែក និងអាស៊ីតហ្វូឡិច (Folic Acid)
ការម៉ាស្សាជាវិធីដ៏អស្ចារ្យមួយជួយថែរក្សាស្បែករបស់អ្នក។ ស្បែកសុដន់មានលក្ខណៈទន់ជ្រាយ ហើយជាផ្នែកមួយនៃរាងកាយដែលងាយនឹងយារធ្លាក់ ឬជ្រីវជ្រួញណាស់។ ការម៉ាស្សាសុដន់ដោយប្រើក្រែម ឬសេរ៉ូមអាចជួយបង្កើនសុខភាព និងធ្វើឲ្យស្បែកសម៉ដ្ឋរលោង។ ពង្រឹងចរាចរណ៏ឈាមត្រង់តំបន់នេះអាចជួយកម្ចាត់បញ្ហាជ្រីវជ្រួញ និងជម្រុះកោសិកាស្បែកចាស់ចេញ។ អាស៊ីតហ្វូឡិច អាចជួយពង្រឹងដល់ការលូតលាស់របស់ជាលិកាសុដន់។ អាស៊ីតហ្វូឡិច នេះក៏អាចជួយបំបាត់ការឈឺចាប់សុដន់ផងដែរ។
ទ្រង់ទ្រាយ និងការពាក់អាវទ្រនាប់ឲ្យបានត្រឹមត្រូវ
សុដន់យារធ្លាក់កើតមានចំពោះមនុស្សស្រីដែលឆ្លងទន្លេរួច ឬស្រកទម្ងន់ខ្លាំង។ ការម៉ាស្សាសុដន់អាចជួយដោះស្រាយបញ្ហានេះបាន។ នៅពេលស្បែកចាប់ផ្តើមទទួលបានការព្យាបាល ដោយជួយសម្រួលដល់ចរាចរណ៏ឈាម និងវីតាមីនជាច្រើនបានពីក្រែម និងសេរ៉ូមរបស់អ្នក វានឹងធ្វើឲ្យដើមទ្រូងតឹងណែនល្អ។ សុដន់នឹងប្រែជាពេញណែនល្អ។ ការពាក់អាវទ្រនាប់ដែលសមល្មមបំផុត មិនត្រឹមតែអាចជួយឲ្យអ្នកមានភាពសុខស្រួលប៉ុណ្ណោះទេ តែថែមទាំង ជួយការពារសុដន់ពីភាពយារធ្លាក់ផងដែរ។ ប្រើអាវទ្រនាប់ដើម្បីជួយដល់សុដន់ និងការពារសុដន់ពីភាពយារធ្លាក់។ អនុវត្តការពាក់អាវទ្រាប់ ដើម្បីធ្វើឲ្យសុដន់ធំ។
ទំហំ និងការធ្វើលំហាត់ប្រាណ
ការម៉ាស្សាសុដន់ជាវិធីធម្មជាតិតែមួយគត់ ប្រសិនបើអ្នកសង្កេតឃើញថា សុដន់ទាំងពីររបស់អ្នកមានលក្ខណៈខុសប្លែកពីគ្នា អ្នកអាចអនុវត្តការម៉ាស្សាដោយប្រើក្រែមសេរ៉ូមឲ្យបានច្រើនត្រង់សុដន់ដែលគិតថា ប្លែកខុសពីគេ ដើម្បីជួយឲ្យសុដន់ធំ និងមូលក្លំឡើងដូចសុដន់ម្ខាងទៀត។
លំហាត់ប្រាណដោយការអាហ្វង់ជាវិធីមួយដ៏ប្រសើរបំផុតក្នុងការជួយពង្រឹងដៃ និងសាច់ដុំសុដន់របស់អ្នក។ លំហាត់ប្រាណមួយនេះនឹងផ្តល់អត្ថប្រយោជន៏យ៉ាងហោចណាស់ ពីរយ៉ាងចំពោះរាងកាយ មួយគឺ វាជួយរឹតបន្តឹងងសាច់ដុំដៃ មួយទៀតគឺ ជួយដោះស្រាយបញ្ហាដើមទ្រូងរបស់អ្នក៕
ដោយ៖ ដារ៉ា
1442994698.1
ចែករំលែក

បញ្ចេញយោបល់