គ្រឿងផ្សំ
- សាច់ជ្រូកចិញ្រ្ចាំ៥០០ក្រាម
- ខ្ទឹមក្រហមចិញ្រ្ចាំ១ ស្លាបព្រាបាយកន្លះ
- ខ្ទឹមស កន្លះស្លាបព្រាបាយ
- ស្ករស ១ស្លាបព្រាបាយកន្លះ
- ម្រេច កន្លះស្លាបព្រាបាយ
- អំបិល ចុងស្លាបព្រា
- ម្សៅស៊ុបមាន់ កន្លះស្លាបព្រាកាហ្វេ
- ទឹកត្រី ឬទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
- ម្សៅមី កន្លះស្លាបព្រាបាយ
- អំពៅកាត់ជាកង់១-២ ថ្នាំងអំពៅពុះជាដុំតូចៗល្មម សកសំបកចេញ
វិធីធ្វើ
មុនដំបូងយកសាច់ជ្រូកមករាយអំបិល ម្រេច ម្សៅស៊ុបមាន់ ស្ករសរ ទឹកស៊ីអ៊ីវ ខ្ទឹមស ខ្ទឹមក្រហម ម្សៅមី និងស៊ុត ចូលគ្នាឲ្យសព្វចូលជាតិល្អ។ បន្ទាប់ពីសាច់លាយគ្រឿងចូល រស់ជាតិហើយយកវាមកធ្វើជារាងដុំៗ(ដូចរូប) រួចយកអំពៅដោតដាក់ចំកណ្តាល ធ្វើដូចនេះ រហូតទាល់តែអស់។ នៅពេលដែលធ្វើរួចរាល់អស់ហើយ យកវាមកដាក់បំពង ចាំមើលរហូត ទាល់តែឆ្អិនជាការស្រេច៕
ប្រភពគេហទំព័រ Cam!