អភិបាលខណ្ឌដូនពេញ ជម្រុញកិច្ចការប្រមូលពន្ធឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

ថ្ងៃចន្ទ ទី ២៤ តុលា ២០១៦​
249

នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦នេះ លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ បន្ទាប់ពីទទួលបានអនុសាសន៍ពី សម្ដេចតេជោ ហ៊ុន សែន កាលពីម្សិលមិញ បានដាក់បញ្ជាឱ្យមន្រ្តីរាជការពាក់ព័ន្ធទាំងអស់ ត្រូវចាត់វិធានការលើកិច្ចការប្រមូលពន្ធឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ការលើកឡើងបែបនេះ      ធ្វើឡើងក្នុងកិច្ចប្រជុំស្តីពី       ការយកពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិដី និងផ្ទះដែលពុំមានប័ណ្ណកម្មសិទ្ធិ នាសាលប្រជុំសាលាខណ្ឌដូនពេញ ដែលមានសមាសភាពចូលរួម រួមមាន៖ លោក សុខ ពេញវុធ អភិបាលរងខណ្ឌដូនពេញ លោក ឈឹម ឌីណា អភិបាលរងខណ្ឌ  លោក   យស   យុទ្ធី អភិបាលរងខណ្ឌ លោក    អ៊ុក សាកល  នាយករដ្ឋបាលខណ្ឌ លោក ចាន់ បណ្ឌិត នាយករងរដ្ឋបាល លោក ជឹម សុធី នាយករងរដ្ឋបាល លោក អោម វុត្ថា ប្រធានការិ.ដនសភ, លោក ឆាយ ជាហេង ប្រធានសាខាពន្ធដាខណ្ឌ លោក-លោកស្រី ប្រធាន-អនុប្រធានការិយាល័យរដ្ឋបាល លោកប្រធាន-អនុប្រធានការិយាល័យអន្តរវិស័យ និងមន្ត្រី លោក-លោកស្រី ប្រធាន-អនុប្រធានការិយាល័យច្រកចេញចូលតែមួយ លោកប្រធាន-អនុប្រធានអង្គភាពលទ្ធកម្ម លោកប្រធានការិយាល័យផែនការ លោកស្រីប្រធានការិយាល័យប្រជាពលរដ្ឋ លោក-លោកស្រីចៅសង្កាត់ទាំង១១។

គួរបញ្ជាក់ផងដែរថា   សម្ដេចតេជោ   ហ៊ុន  សែន   កាលពីថ្ងៃទី២៣   ខែតុលា   ឆ្នាំ២០១៦កន្លងទៅ   បានបើកកិច្ចប្រជុំធំមួយជាមួយថ្នាក់ដឹកនាំ      មន្រ្តីរាជការក្នុងរាជធានីភ្នពេញ។ សម្ដេចតេជោ បានបញ្ជាទៅអាជ្ញាធរទាំងអស់ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ អញ្ជើញទៅបង់ពន្ធឱ្យបានគ្រប់គ្នា ដើម្បីពង្រឹងកិច្ចការប្រមូលពន្ធឱ្យមានប្រសិទ្ធភាពខ្ពស់ ហើយសម្ដេច ក៏បានដាក់នូវអនុសាសន៍ចំនួន២ចំណុច ដើម្បីអនុវត្តកិច្ចការប្រមូលពន្ធឱ្យមានប្រសិទ្ធភាព រួមមាន ដាក់ស្មៅក្នុងក្រោលសេះ ដើម្បីឱ្យសេះចូលស៊ីស្មៅ និង មិនចាំបាច់ដំឡើងពន្ធទេ គឺត្រូវយកពន្ធឱ្យអស់៕

fn-2016-10-24-10-28-42-1 fn-2016-10-24-10-28-42-3

ចែករំលែក

បញ្ចេញយោបល់