វិធីកម្ចាត់សត្វកន្លាតឱ្យអស់ពីផ្ទះ

ថ្ងៃអង្គារ ទី ២៦ មេសា ២០១៦​
983

gd_image_resize

 

បើផ្ទះរបស់អ្នកមិនចូលចិត្តប្រើថ្នាំកម្ចាត់សត្វល្អិតដែលនាំឱ្យមានសារ-ជាតិគីមីពុលប៉ះពាល់ដល់សុខភាពទេ
ហើយចង់កម្ចាត់សត្វកន្លាតឱ្យផុតពូជពីផ្ទះគួរអនុវត្តកម្មវិធីដូចខាងក្រោម៖

យកស្ករទៅរម្ងាស់ជាមួយទឹកឱ្យមានក្លិនឈ្ងុយឈ្ងប់បន្ទាប់មកឱ្យនាំយកទៅដាក់ក្នុងចានដែក ឬសម្ភារៈផ្ទះបាយ
រអិលៗ ព្រោះនៅពេលសត្វកន្លាតបានទទួលក្លិននេះវា នឹងនាំគ្នាសម្រុកចុះទៅស៊ីប៉ុន្តែវាក៏មិនអាចឡើងបានវិញ
បានដែលជាឱកាសសម្រាប់អ្នកកម្ចាត់វាតែម្តង។ប៉ុន្តែបើសិនចង់ការពារស្រមោច និងកន្លាតមិនឱ្យចូលទៅក្នុង
ទូសម្លៀកបំពាក់ឱ្យប្រើស្លឹកចាព្លូ និងម្រេចគ្រាប់ដាក់ក្នុងស្បោងកំណាត់តូចៗ ហើយនាំយកទៅញាត់តាមចន្លោះ
បន្លៀតតាមទូសម្លៀកបំពាក់ ទូសៀវភៅ ឬសូម្បីទូម្ហូអាហារក៏អាចការពារស្រមោច និងសត្វកន្លាតបានដោយមិន
លំបាកឡើយ។

ដកស្រង់ចេញពីកាសែត រស្មីកម្ពុជា ឆ្នាំទី១៦ លេខ៤៤៧៩ថ្ងៃព្រហស្បតិ៍ ទី០៣ ខែមករា ឆ្នាំ២០០៨

ចែករំលែក

បញ្ចេញយោបល់