សហភាពសហព័ន្ធយុវជនកម្ពុជា ឃុំតាំងក្រសាំង នាំយកអំណោយ​ចែកជូនគ្រួសារ​ដែលជួប​ការខ្វះខាត ២គ្រួសារ

ថ្ងៃពុធ ទី ៩ សីហា ២០១៧​
122

នៅរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧  លោក ឃឹម ផល្លា ប្រធាន សហភាពសហ​ព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក) ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានដឹក​នាំ​សមាជិក សមាជិកា ស.ស.យ.ក ឃុំតាំងក្រសាំង ស្រុកទឹកផុស បាននាំយក​អំណោយ​មនុស្ស​ធម៌ និងថវិកាបានមកពីទឹកចិត្តសទ្ធាជ្រះថ្លារបស់សមាជិក សមាជិកា ស.ស.យ.ក និង​សប្បុរស​ជនផ្សេងៗ​ទៀត ទៅចែកជូនគ្រួសារជួបការលំបាកចំនួន ២គ្រួសារ។

 

អំណោយមនុស្សធម៌ដែលប្រគល់ជូនគ្រួសារជួបការលំបាក និងខ្វះខាត​ក្នងជីវភាពនោះ​រួម​មាន៖ គ្រួសារទី១ ឈ្មោះ ណេត សាត អាយុ៥៥ឆ្នាំ នៅភូមិចំបក់កន្រ្ទាញ ឃុំតាំងក្រសាំង គ្រួសារ​ទី២ ឈ្មោះលោកយាយ តៅ សៀត អាយុ៧ឆ្នាំ រស់នៅភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ដែល​ក្នុង ១​គ្រួសារ ទទួលបាន អង្ករ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹក​ស៊ី​អ៊ីវ ១យួរ និងថវិកា ៣០,០០០រៀល៕

ចែករំលែក

បញ្ចេញយោបល់