ហាម​ថើប​ទារកអាយុក្រោម ៣ខែដាច់ខាត ព្រោះអាចអោយពួកគេស្លាប់

ថ្ងៃអង្គារ ទី ២៦ មេសា ២០១៦​
199

តើអ្នកដឹងទេ មេរោគ (HsV-1) អាចត្រូវបានបញ្ចូនទៅទារកដែលទើបនឹងកើតបានយ៉ាងងាយ ដោយគ្រាន់តែជាការថើបធម្មតាប៉ុណ្ណោះ។

អ្នកមិនត្រូវអនុវញ្ញាតឲ្យនរណាម្នាក់ថើបបបូរមាត់កូនរបស់អ្នកឡើយ ព្រោះទារកអាចមានហានិភ័យនៃការឆ្លងមេរោគ HsV-1 រហូតដល់ស្លាប់។ នេះគឺជាជំងឺមួយប្រភេទ ដែលត្រូវបានគេហៅថា Herpes Simplex Virus (HsV-1) ហើយវាអាចមានសមត្ថភាពធ្វើឲ្យទារកស្លាប់បាន ជាពិសេសប្រសិនបើកូនរបស់អ្នកមានអាយុក្រោម ៣ខែ។ សាលកវិទ្យាល័យ Maryland’s Medical Center បានបង្ហាញថា ភាគរយនៃជនជាតិអាមេរិកត្រូវបានឆ្លងជំងឺនេះ ៩០%។

មេរោគនេះមានប្រភពមកពី Herpes Simplex Virus ប្រភេទី ១ ហើយភាគច្រើនត្រូវបានបញ្ចូនទៅកុមារតាមរយៈកែវទឹក, ការថើបមាត់, ប្រដាប់ក្មេងលេង…។ ខណៈពេលដែលជំងឺនេះឆ្លងភ្លាមៗមិនមានគ្រោះថ្នាក់នោះទេ ប៉ុន្តែទារកអាចនឹងស្លាប់ប្រសិនបើមេរោគរីករាលដាលទៅផ្នែកផ្សេងៗទៀតនៃរាងកាយ។

បើយោងតាមមជ្ឈមណ្ឌល Baby Center បានបង្ហាញថា Herpes simplex Virus អាចរីករាលដាលទៅកាន់ខួរក្បាល និងសរីរាង្គផ្សេងទៀត បណ្តោលឲ្យមានការឈឺចាប់ធ្ងន់ធ្ងរសម្រាប់ទារក។ សំខាន់បំផុតអ្នកត្រូវការពារទារកឲ្យបានល្អ ដោយមិនអនុញ្ញាតឲ្យអ្នកណាថើបបបូរមាត់ ឬឲ្យគេកាន់របស់ក្មេងលេងឡើយក្នុងកំឡុងពេល ៣ខែដំបូង។

សូមបញ្ជាក់ផងដែរថា ទារកក្រោមអាយុ ១ខែនៅ សហរដ្ឋអាមេរិក ប្រមាណជា ១៥០០ ទៅ ២២០០ នាក់ ត្រូវបានឆ្លងជំងឺនេះជារៀងរាល់ឆ្នាំ ហើយមានអាការៈធ្ងន់ធ្ងរមានរហូតដល់ ៨៥% ដែលត្រូវការព្យាបាលយ៉ាងយកចិត្តទុកដាក់។ ភាគច្រើននៃទារកកើតជំងឺ herpes simplex Virus ដែលត្រូវបានបង្កឡើងដោយមេរោគ HsV-2 ប៉ុន្តែប្រហែលជា ៣០% ត្រូវបានបង្កឡើងដោយ HsV-1៕

 

1448524020.1

ចែករំលែក

បញ្ចេញយោបល់