លោក បួន លឹមហេង ដង្ហែរអង្គកឋិនទៅស្រុកព្រៃកប្បាស បានថវិកាចំនួនជាង១០០លានរៀល

ថ្ងៃសៅរ៍ ទី ២២ តុលា ២០១៦​
235

ព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៦នេះក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុកបានចូលរួមក្នុងពិធីបុណ្យកឋិនទាន ដឹកនាំដោយ លោក បួន លឹមហេង ប្រធា នក្រុមការងារចុះជួយឃុំកំពង់រាប ដង្ហែរកឋិនទានសាមគ្គីមកវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសនៅក្នុងវត្តពាមមង្គលបុរី ស្ថិតក្នុងឃុំកំពង់រាប ស្រុកព្រៃកប្បាស ។

កឋិនទាននេះ បានធ្វើឡើងស្របតាមគន្លងព្រះពុទ្ធសាសនា ដោយមានការចូលរួមពីពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ ជាពិសេសក្រុមការងារចុះពង្រឹងមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ ។ បន្ទាប់ពីប្រទស្សិកបីជុំព្រះវិហារហើយនោះ លោក បួន លឹមហេង ម្ចាស់ត្រ័យធំ និងម្ចាស់ត្រ័យលាងតូចៗជាច្រើនទៀត រួមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានដង្ហែរចូលក្នុងព្រះវិហារ ដើម្បីឲ្យព្រះសង្ឃធ្វើកិច្ចគ្រងអង្គកឋិនទាន។ ក្រៅពីដង្ហែត្រ័យចីវរ ជាកឋិនទាន ស្របតាមកាលវេលា អង្គកឋិនទាននេះ ក៏ប្រមូលបាននូវថវិកាប្រមាណជាង១០០លានរៀលផងដែរ សម្រាប់ការកសាងសមិទ្ធផលនានាក្នុងវត្ត និងទុកសម្រាប់ទំនុកបំរុងសង្ឃ តម្រូវការចាំបាច់ដូចជាសង្ឃអាពាធ ថ្លៃភ្លើងអគ្គីសនីបំភ្លឺវត្តជាដើម។
សកម្មភាពទាំងអស់នេះ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងម៉្យាងទៀតក៏ដើម្បីបង្ហាញនូវការសាមគ្គីគ្នាពីក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ក្នុងការកសាងសមិទ្ធផលនានាក្នុងវត្តដែលកំពុងខ្វះខាតផងដែរ៕

photo_2016-10-22_16-39-27 photo_2016-10-22_16-39-32photo_2016-10-22_16-39-38 photo_2016-10-22_16-39-10

ចែករំលែក

បញ្ចេញយោបល់