ងាយៗក្នុងការសម្អាតខ្លាញ់រុំថ្លើមជាមួយនឹងភេសជ្ជៈធម្មជាតិមួយនេះ

ថ្ងៃអង្គារ ទី ២៦ មេសា ២០១៦​
169

ជារៀងរាល់ថ្ងៃយើងតែងទទួលទាននូវអាហារមួយចំនួន ដែលអាចប៉ះពាល់ដល់សុខភាពជាខ្លាំង ដោយសារតែពួកវាអាចមានផ្ទុកនូវសារជាតិពុល ឬសមាសធាតុប៉ះពាល់ដល់សុខភាពដទៃៗទៀត។

ដូច្នេះ ថ្លើមគឺមានតួនាទីយ៉ាងចំបងនៅក្នុងរាងកាយ ដោយវាត្រូវទទួលខុសត្រូវចំពោះដំណើរការនៃការបញ្ចេញចោលរបស់វា។ នេះគឺជាមួលហេតុមួយ ដែលយើងត្រូវជួយវាឲ្យមានដំណើរការបានល្អ ដោយមិនមានផលលំបាកអ្វីមួយកើតឡើង។

យើងត្រូវធ្វើការថែទាំស្ថានភាព និងសកម្មភាពរបស់វា ដូច្នេះយើងនឹងអាចរក្សាវាឲ្យមានស្ថេរភាពល្អ និងបំបាត់នូវឥទ្ធិពលជាអវិជ្ជមានទាំងឡាយ។ ហើយវិធីសាស្ត្រដ៏ងាយស្រួល និងឆាប់រហ័សបំផុត នោះគឺការបណ្តេញជាតិពុលចេញពីវា។

ដំណើរការនៃការបញ្ចេញជាតិពុលនៅក្នុងថ្លើមនេះ គឺអាចនឹងត្រូវបានអនុវត្តបានក្នុងវិធីផ្សេងៗគ្នាជាច្រើនយ៉ាង គឺមានចាប់តាំងពីការប្រើឱសថគីមី, ការបរិភោគអាហារសិរីរាង្គ និងអាហារធម្មជាតិ។ ទោះជាយ៉ាងណាក្តី ជម្រើសនៃការប្រើវិធីធម្មជាតិក្នុងការព្យាបាល គឺពិត ជាផ្តល់អត្ថប្រយោជន៍ជាច្រើនដល់រាងកាយ ហើយវាថែមទាំងមិនផ្តល់ផលរំខានអ្វីទៀតផង។

គ្រឿងផ្សំ៖

  • ជីវ៉ាន់ស៊ុយ ២៥ក្រាម
  • ខ្ញីមួយដុំតូច
  • ស្ពៃក្តោបស្រស់១២៥ក្រាម
  • ក្រូចឆ្មារមួយផ្លែ
  • ផ្លែសារីស្រស់២៥០ក្រាម
  • ជីអង្កាម ១០ក្រាម
  • ទឹកស្អាត ៥០០មីលីលីត្រ

វិធីក្នុងការធ្វើ៖

កាត់ផ្លែសារី,ស្ពៃក្តោប, ជីវ៉ាន់ស៊ុយ និងខ្ញី ជាជំនិតស្តើងតូចៗ ហើយដាក់វាទាំងអស់ចូលទៅក្នុងម៉ាស៊ីនកិនទឹកក្រឡុក។ បន្ទាប់មកចាក់បន្ថែមទឹក ហើយកិនវាឲ្យសព្វ។ ក្រោយមកទៀត បន្ថែមទឹកក្រូចឆ្មារ និងជីអង្កាម ហើយកិនវាម្តងទៀត រួចចាក់ចូលក្នុងកែវទុកពិសារជាការស្រេច។ ការផឹកភេសជ្ជៈនេះជាប្រចាំ នឹងអាចជួយបណ្តេញជាតិពុលចេញពីក្នុងខ្លួន និងការពារនូវផលលំបាកផ្សេងៗ ។ អ្នកគួរផឹកវាឲ្យបាន ២ដងក្នុងមួយថ្ងៃ គឺនៅក្នុងពេលព្រឹក និងមុនចូលគេង ៕

ប្រែសម្រួលដោយ៖ ម៉ារ៉ាណែត

 

1(1205)

ចែករំលែក

បញ្ចេញយោបល់