រដ្ឋបាលរាជ ធានីភ្នំពេញ មិនអនុញ្ញាត ឱ្យបក្សសង្គ្រោះជាតិ ប្រមូលផ្តុំមនុស្ស ថ្ងៃខួបកិច្ចព្រមព្រៀង ក្រុងបារីស ២៣តុលា នៅទីលាន ប្រជាធិបតេយ្យ

ថ្ងៃសុក្រ ទី ២១ តុលា ២០១៦​
135

ភ្នំពេញ៖ យោងតាមលិខិតជូនដំណឹងមួយរបស់ រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៦នេះ ផ្ញើទៅកាន់ លោក ម៉ៅ មុនីវណ្ណ, លោក ហូរ វ៉ាន់, លោក ឡុង រី តំណាងក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដោយបានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ អាច ប្រារព្ធពិធីអបអរសាទរខួបលើកទី២៥ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦បាន នៅទីស្នាក់ការបក្សរបស់ខ្លួន ដោយរដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតឱ្យរៀបចំនៅទីលានប្រជាធិបតេយ្យនោះទេ។

រដ្ឋបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ការជូនដំណឹងស្តីពីការប្រារព្ធពិធីអបអរសាទរខួបលើកទី២៥ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ នៅទីលានប្រជាធិបតេយ្យ របស់តំណាងក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនោះ  រដ្ឋបាលរាជធានីភ្នំពេញ យល់ឃើញថា ខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានសភាធម្មនុញ្ញរៀបចំជាធាតុផ្សំ ចូលក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកកម្ពុជា និងបានប្រកាសឱ្យប្រើប្រាស់ចាប់តាំងពីឆ្នាំ១៩៩៣ រហូតដល់បច្ចុប្បន្ននេះ។ ដូច្នេះចំពោះការប្រមូលផ្តុំជួបជុំ ដើម្បីសម្តែងមតិរបស់ប្រជាពលរដ្ឋសម្រាប់ ខួបលើកទី២៥ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅទីលានប្រជាធិបតេយ្យ ជាប្រធានបទមិនសមស្របទៀតទេ៕

photo_2016-10-21_15-49-21

ចែករំលែក

បញ្ចេញយោបល់