លោក ស្វាយ ស៊ីថា ចុះពិ​និត្យ និង​សួរសុខ​ទុក្ខ​ប្រជាពល​រដ្ឋ​ដែលជួ​ប​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹក​ភ្លៀង​នៅឃុំ​កុមា​រាជា

ថ្ងៃសុក្រ ទី ២១ តុលា ២០១៦​
157

ដោយអនុវត្តនូវពាក្យស្លោក « ធ្វើជាមន្ត្រីល្អ ទីណាមានទុក្ខ ទីនោះត្រូវតែមានមុខជួយដោះស្រាយ!» លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ ប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ និងក្រុមការងារទាំង១៣ភូមិក្នុងឃុំ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ បានចុះទៅពិនិត្យផ្ទាល់កន្លែងទឹកហូរ បាក់ដាច់ផ្លូវ ទំនប់ ប្រឡាយ ក្នុងឃុំកុមារាជា និងបានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយបារម្ភពីក្មេងៗ ដើម្បីចៀសផុតពីការលង់ទឹក ឆ្លងចរន្តអគ្គិសនី ដោយសារបង្គោលខ្សែភ្លើងមួយចំនួនខូចខាត ដួលរលំ និងការពារពីសត្វអសិរពិសនានាខាំទិច។

ការព្រួយបារម្ភនេះ បានកើតមានឡើងខណៈ លោក ស្វាយ ស៊ីថា និងក្រុមការងារចុះទៅពិនិត្យតាមផ្លូវ ក្នុងភូមិនានា ក្នុងឃុំដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ហូរច្រោះបាក់ ដាច់ផ្លូវ ពិបាកដល់ការធ្វើដំណើររបស់អ្នកភូមិ និងលិចលង់ស្រែ សន្ទូង ដំណាំក្នុងភូមិ ដោយ សារទឹកជន់ហូរមកពីទីខ្ពស់ឯតំបន់ភ្នំ ក្នុងខេត្តកំពង់ស្ពឺ ហូរធ្លាក់ចុះមកតំបន់ទំនាប ឆ្លងកាត់ឃុំកុមារាជា នៃស្រុកបាទី ក្នុងនោះទឹកក៏បានហូរឆ្លងកាត់ផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៣៤ ដល់៤៦ផងដែរ។

ក្នុងពេលចុះពិនិត្យតាមផ្លូវ និងផ្ទះលិចទឹក លោក ស្វាយ ស៊ីថា មានការខ្វល់ខ្វាយអំពីបញ្ហាដួលរលំបង្គោលភ្លើងអគ្គីសនីតាមផ្លូវ ដែលអាចនឹងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោក ក៏បានសំណូមពរឲ្យអ្នកគ្រប់គ្រងបង្គោលភ្លើងនៅក្នុងឃុំ ត្រូវតាមដានជាប្រចាំអំពីបញ្ហាប្រឈម ដែលអាចនឹងកើតមានជាយថាហេតុ បើសិនទឹកនៅតែហូរខ្លាំង និងដាច់បាក់ដី។ បន្ថែមពីលើនេះ ឯកឧត្តមក៏បានជួបសួរសុខទុក្ខផ្ទាល់ ជាមួយប្រជាពលរដ្ឋក្នុងឃុំ ជាមួយនឹងការបញ្ជាក់ប្រាប់ថា ក្រុមការងារនឹងជូនដំណឹងទៅអាជ្ញាធរស្រុក ខេត្ត និងផ្នែកពាក់ព័ន្ធនានាដើម្បីរកលទ្ធភាពត្រៀមជួសជុលផ្លូវ ប្រឡាយ ទ្វារទឹក និងប្រព័ន្ធលូដែលបាក់ដាច់ ខូចខាតឲ្យបានល្អប្រសើរឡើងវិញជូនប្រជាពលរដ្ឋប្រើប្រាស់បន្ទាប់ពីទឹកស្រកអស់។

ក្នុងឱកាសចុះពិនិត្យស្ថានភាពទឹកជំនន់នោះដែរ លោក ស្វាយ ស៊ីថា ក៏បានចុះទៅហាមឃាត់ សកម្មភាពដាក់ស្បៃមុង ឃាំងបាំងយកត្រី ដែលនាំឲ្យស្ទះដល់ផ្លូវទឹកផងដែរ និងបាន ពន្យល់ឲ្យប្រជាពលរដ្ឋយល់ច្បាស់ពីការរាំងខ្ទប់ចរន្តទឹក តាមរយៈការរាំងដាក់យកត្រីនោះ នឹងអាចបណ្តាលឲ្យបាក់ដាច់ផ្លូវកាន់តែខ្លាំង រាលដាលរីកធំទៅកន្លែងផ្សេងៗទៀត។

ឆ្លៀតក្នុងឱកាសចុះពិនិត្យទឹកជំនន់នោះដែរ លោក ស្វាយ ស៊ីថា ក៏បានជួបសំណេះសំណាល និងសួរសុខទុក្ខផ្ទាល់ជាមួយប្រពលរដ្ឋក្នុងភូមិ ដើម្បីស្វែងយល់បន្ថែមពីបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ និងបញ្ហាប្រឈមនានា ក្នុងគោលបំណងរិះរកលទ្ធភាពដោះស្រាយជូនពួកគាត់។ លោក ស្វាយ ស៊ីថា ក៏បានផ្តល់ជូននូវថវិកាផ្ទាល់ខ្លួនមួយចំនួនផងដែរ ដល់មនុស្សចាស់ក្នុងភូមិ សម្រាប់ប្រើប្រាស់ និងទុកទិញថ្នាំសង្កូវព្យាបាលជម្ងឺ។ ឯកឧត្តម ក៍បានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ធានថា ” ពេលណាប្រជាជនជួបទុក្ខលំបាក ពេលនោះ គឺតែងតែមានមុខអ្នកដឹកនាំ និងមន្ត្រីរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា ដើម្បីជួយដោះស្រាយរាល់បញ្ហា និងកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ” ៕

អត្ថបទ៖ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំកុមារាជា ស្រុកបាទី

photo_2016-10-21_15-24-53

20161018_093507 20161018_095319 20161018_100737 20161018_101615 20161018_101851 20161018_102148 20161018_103114 20161018_103216 20161018_103523 20161018_103932 20161018_104021 20161018_104022 20161018_104208 dsc_8532 dsc_8543 dsc_8606 dsc_8640 dsc_8658 dsc_8669 dsc_8797 photo_2016-10-21_15-21-24 photo_2016-10-21_15-22-27 photo_2016-10-21_15-22-35 photo_2016-10-21_15-23-18 photo_2016-10-21_15-23-51 photo_2016-10-21_15-24-46 photo_2016-10-21_15-25-17 photo_2016-10-21_15-25-45 photo_2016-10-21_15-26-23 photo_2016-10-21_15-26-31 photo_2016-10-21_15-26-46

ចែករំលែក

បញ្ចេញយោបល់