ការបង្ហាញ​លក្ខណៈ​សម្បត្តិ​របស់ Meizu MX6

ថ្ងៃសុក្រ ទី ២១ តុលា ២០១៦​
101

កាលពីពេល ថ្មីៗនេះ ក្រុមហ៊ុន Meizu ក៏បានបញ្ចេញ ស្មាតហ្វូនមួយទៀត ដែលមានរូបរាង ស្រដៀងទៅនឹង Pro 6 ដែរ ក៏ប៉ុន្តែវាមាន តម្លៃធូរថ្លៃជាង រីឯលក្ខណៈសម្បត្តិវិញ ក៏អាចទទួលយក បានផងដែរ ដោយវាមានឈ្មោះថា Meizu MX6 ហើយចំពោះតម្លៃ របស់វាវិញ គឺមិនដល់ 300$ នោះទេ។ ហេតុដូច្នេះហើយ មួយគ្រឿងនេះ អាចនឹងជាប់ ជាជម្រើសស្មាតហ្វូនមួយ ដែលអ្នកគួរពិចារណា ប្រសិនបើអ្នកគ្រោងនឹង ចំណាយលុយក្រោម 300 ដុល្លារ ទៅលើការទិញទូរស័ព្ទថ្មី យកមកប្រើ។
screen-shot-2559-10-21-at-10-26-00-am
រចនាបថ
screen-shot-2559-10-21-at-10-26-15-am
តួខ្លួនរបស់វា បង្កើតឡើងដោយលោហធាតុពិសេស ដែលវាមានទំងន់ស្រាល តែមានភាពរឹងមាំ។ ចំហៀងគឺមានរន្ធសម្រាប់ចាក់ស៊ីមកាត ដែលវាអនុញ្ញាត្តិអោយយើងប្រើស៊ីម ចំនួនពីរ ជាមួយសេវា LTE តែមិនមានរន្ធបន្ថែម SD កាតនោះទេ។

អេក្រង់
វាមានអេក្រង់ទំហំ 5.5 អ៊ីញ និងផុសឡើងលើ ដែលអាច បង្ហាញរូបភាព បានកម្រិត Full HD នេះជាប្រភេទ TDDI បង្កើតឡើងដោយ Sharp និងបង្កប់ដោយបច្ចេកវិទ្យា SNR ដើម្បីជួយអោយអេក្រង់ ឆ្លើយតប ពេលបញ្ជាបានល្អ។
screen-shot-2559-10-21-at-10-26-23-am
ប្រព័ន្ធប្រតិបត្តិការ
screen-shot-2559-10-21-at-10-26-35-am
MX6 ប្រើបន្ទះឈីប MediaTek ដែលជា Brand ធូរថ្លៃក្តី ក៏ប៉ុន្តែបន្ទះឈីបរបស់វាមានម៉ូឌែល Helio X20 ដែលមានស៊ីភីយូចំនួនដប់គ្រប់ ដោយ បួនគ្រាប់រត់បានល្បឿន 1.4Ghz បួនគ្រាប់រត់បានល្បឿន 1.9GHz និងពីរគ្រាប់ទៀតរត់បានល្បឿន 2.3GHz។ ចំណែករ៉េមវិញ មានទំហំ 4GB មានអង្គផ្ទុកទិន្នន័យ 32GB និងមានអង្គក្រាហ្វិក Mali T880។ កម្លាំងថ្មរបស់វាវិញ គឺមានទំហំ 3060 mAh និងមាន ភ្ជាប់មកជាមួយ រន្ធ Type C ដែលបានបំពាក់នូវ បច្ចេកវិទ្យា MCharge ចូលផងដែរ ដោយយើងអាចសាកថ្មបានលឿនរហ័សខ្លាំងណាស់ ពោល 75 នាទី នឹងបានពេញ 100% តែម្តង។

ស្នូលវាជា Android 6.0 Marshmallow តែគ្របដោយផ្ទៃ UI Flyme UI។ អ្វីៗត្រូវបានផ្លាស់ប្តូរទាំងស្រុង ទាំងផ្ទាំង Notification Center កន្លែង Setting ផ្ទៃដោះសោរ និងរបៀបប្រើជាដើម។

កាមេរ៉ា
screen-shot-2559-10-21-at-10-27-03-am
ក្រៅពីផ្នែកផ្សេងៗទៀត MX6 ក៏មានបំពាក់មកជាមួយនឹង កាមេរ៉ាច្បាស់ផងដែរ ដែលមាន កាមេរ៉ាក្រោយ ទំហំ 12 មេហ្គាភិចសែល លៀនចេញខាងក្រៅ ជាមួយភ្លើង Flash ពីរគ្រាប់ ដោយវាប្រើប្រាស់ ស៊ិនស័រ CMOS របស់ Sony ម៉ូឌែល IMX386 ជំនាន់ថ្មី។ ការថតវីឌីអូវិញក៏អាចថតបានដល់ក្នុងទំហំ 4K ផងដែរ តែមិនមានបច្ចេកវិទ្យាទប់រំញ័រ OIS នោះទេ។

ដោយឡែកសម្រាប់កាមេរ៉ាមុខវិញ វាមានទំហំ 5 មេហ្គាភិចសែល ជាមួយ Aperture 2.0 ដូចគ្នា

ចំណាប់អារម្មណ៍

សរុបសេចក្តីមក Meizu MX6 មួយគ្រឿងនេះ មិនខុសពីស៊េរីដទៃទៀតនោះទេ ពោលមានតួខ្លួនសាមញ្ញ តែថ្លៃថ្នូរ ដំណើរការបានលឿន និងមានតម្លៃធូរថ្លៃ ក៏ប៉ុន្តែអ្វីដែលជាចំណុចគួរអោយចាប់អារម្មណ៍ដែលខ្ញុំសង្កេតឃើញនោះ គឺវាមានកាមេរ៉ាល្អ លេចធ្លោជាងគេ ក្នុងចំណោមស្មាតហ្វូនដែលមានតម្លៃធូរថ្លៃ និងមានបច្ចេកវិទ្យាសាកថ្មរហ័ស។

ចែករំលែក

បញ្ចេញយោបល់