បើគ្មានការចរចារវាង សីហនុ-ហ៊ុនសែន វាពិតជាគ្មានកិច្ចព្រមព្រៀងក្រុងប៉ារីស

ថ្ងៃព្រហស្បតិ៍ ទី ២០ តុលា ២០១៦​
137

នៅក្នុងពិធីសំណេះសំណាល ជាមួយមន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅខេត្តប៉ៃលិន កាលពីថ្ងៃទីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា «បើគ្មានការចរចារវាង សីហនុ-ហ៊ុនសែន បើកផ្លូវក្នុងដំណាក់កាលដំបូង វាពិតជាគ្មានកិច្ចព្រមព្រៀងក្រុងប៉ារីសមួយនោះទេ -ទី២បើគ្មាននយោបាយឈ្នះៗ ដែលខ្ញុំព្រះករុណាខ្ញុំដឹកនាំ ហើយដែលមានការចូលរួមគាំទ្រដោយភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋរបស់យើង ក៏គ្មានសុខសន្តិភាពដូចពេលនេះដែរ»

ឆ្លៀតក្នុងឱកាសនោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តាំទៅអ្នកនយោបាយទាំងឡាយគួរបកស្រាយឱ្យបានច្បាស់លាស់ អំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយកុំយករឿងនេះដើម្បីកេងចំណេញនយោបាយ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា «ខ្ញុំសង្ឃឹមថា អ្នកនយោបាយទាំងឡាយបកស្រាយ នូវព្រឹត្តិការណ៍ទីក្រុងប៉ារីសឲ្យបានច្បាស់លាស់ ជាជាងការប្រើប្រាស់ នូវបញ្ហាទាំងនោះ កេងចំណេញនយោបាយ ដោយខ្វះការទទួលខុសត្រូវរហូតទៅដល់មានការក្លែងបន្លះនូវខ្លឹមសារនៃកិច្ចព្រមព្រៀងប៉ារីស។ កិច្ចព្រមព្រៀងប៉ារីស បាននិងកំពុងតែក្លាយខ្លួនទៅជារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជារួចស្រេចទៅហើយ»

សូមស្តាប់ការពន្យល់របស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន អំពីប្រវត្តិនៃកិច្ចព្រមព្រៀងទីក្រុងបារីសដូចតទៅ៖

ចែករំលែក

បញ្ចេញយោបល់