ស្មាតហ្វូន Oppo R9s និង R9s Plus ត្រូវបានប្រកាសជាផ្លូវការហើយ

ថ្ងៃព្រហស្បតិ៍ ទី ២០ តុលា ២០១៦​
140

ស្មាតហ្វូន Oppo R9s និង R9s Plus ត្រូវបានក្រុមហ៊ុន Oppo ប្រកាសចេញជាផ្លូវការហើយនៅថ្ងៃនេះ។ ការចេញនូវ Oppo R9s និង R9s Plus គឺមានលក្ខណៈសម្បត្តិ លើសពីការរំពឹងទុកទៅទៀត ដោយការបំពាក់បន្ទះឈីបនិងមាន Ram ធំជាងមុន។

Oppo R9s
capture5
Oppo បានរចនាស្មាតហ្វូនថ្មី របស់ខ្លួនដោយ Oppo  R9s មានទំហំអេក្រង់ ដល់ទៅ 5.5 អ៊ីញកម្រិតបង្ហាញរូបភាព 1080p បំពាក់ទៅដោយ កញ្ចក់កោង 2.5D និងស្រទាប់ការពារ Gorilla Glass 5។ រីឯបន្ទះឈីបរបស់ ស្មាតហ្វូននេះវិញបាន បំពាក់ទៅដោយ Qualcomm Snapdragon 625 ជាមួយនឹង GPU Adreno 506។  មិនត្រឹមតែប៉ុណ្ណោះ Oppo បានភ្ជាប់មកនៅ Ram ទំហំ 4GB  និងទំហំអង្គផ្ទុកទិន្នន័យ 64GB មកស្រាប់ ផងដែរ។ Oppo R9s ក៏អាចប្រើប្រាស់ស៊ីម 2 បានទៀតផង ម្យ៉ាងទៀត ស្មាតហ្វូនមួយនេះក៏បាន បំពាក់នូវមុខងារ ស្កេនម្រាមដៃ នៅខាងមុខតែម្ដង។  បើនិយាយពីកាមេរ៉ាវិញ ខាងក្រោយមានទំហំ 16MP ជាមួយនឹងកម្រិត Aperture f/2.0 នៃជម្រៅរូបភាព និងភ្ជាប់បច្ចេកវិទ្យា សម្រាប់ការពាររំញ័រ នៅពេលថតផងដែរ ដែលបង្កើនអោយការថត កាន់តែច្បាស់។ បន្ថែមទៀតនោះ វាអាចថតវីដេអូដល់កម្រិត 4k ទៀតផង និងកាមេរ៉ា ខាងមុខក៏មានទំហំ 16MP និងកម្រិត Aperture ដល់ទៅ f/2.0 ដូចគ្នាផងដែរ។ សម្រាប់ ថាមពលថ្មវិញ Oppo R9s មានថាមពលថ្មធំ បន្តិចដែរដល់ទៅ 3010 mAh ទោះវាមានថាមពលថ្ម ធំមែន តែវាមានបច្ចេកវិទ្យា សាកថ្មលឿនផងដែរ ធ្វើអោយយើងមាន ភាពងាយស្រួលដោយ មិនបាច់រង់ចាំការសាកថ្មយូរ។ Oppo R9s នឹងមានបានភ្ជាប់ នៃការប្រើប្រាស់ ប្រតិបត្តិការណ៏ Android 6.0.1 Marshmallow រួចជាស្រេចទៀតផង។

Oppo R9s Plus
capture6
សម្រាប់កាមេរ៉ា វិញមិនសូវខុសគ្នា នោះទេទាំងការថត  Aperture រវាង Oppo R9s និង R9s Plus មានកម្រិតកាមេរ៉ា ដូចគ្នាទាំងអស់ គឺទាំងមុខ ទាំងក្រោយ 16MP ជាមួយនឹងកម្រិត Aperture f/2.0 ដែលដូចយើងខ្ញុំរៀបរាប់ ខាងលើអញ្ចឹង។ គ្រាន់តែ Oppo R9s Plus បានបន្ថែម បច្ចេកវិទ្យា Sensor របស់ Sony ទៀតផងដោយមាន IMX398 ។ បើនិយាយពីរូបរាងនៃ ការរចនានោះគឺមិនសូវ ខុសគ្នាប៉ុន្មាននោះទេ រវាងស្មាតហ្វូនទាំងពីរ ស៊េរីនេះគ្រាន់តែទំហំរបស់ Oppo R9s Plus រាងធំជាងបន្តិច។ គឺថា Oppo R9s Plus មានទំហំ អេក្រង់ដល់ទៅ 6 អ៊ីញ ឯណោះតែកម្រិត បង្ហាញរូបភាព វិញនៅតែ  1080p ដដែល។ Oppo R9s Plus ប្រើប្រាស់បន្ទះឈីប Snapdragon 653 ដែលលើស Oppo R9s បន្តិច និង ទំហំ Ram វិញដល់ទៅ 6GB ឯណោះគឺធំគ្រាន់ បើអាចអោយយើង ប្រើប្រាស់ កម្មវិធីច្រើនក្នុងពេល តែមួយដោយ មិនទាក់ឡើយ។ សម្រាប់ការប្រើប្រាស់់ស៊ីម និងទំហំអង្គផ្ទុកទិន្នន័យ វិញគឺដូចគ្នានឹង  Oppo R9s។ Oppo R9s Plus មានថាមពលថ្ម ធំណាស់ដល់ទៅ 4000 mAh ដែលធ្វើអាចអោយយើង ធ្វើការប្រើប្រាស់បានកាន់តែយូរ។

និយាយសរុបមកវិញទៅពោលគឺ  Oppo R9s និង Oppo R9s Plus ទាំងកម្លាំងថ្ម កាមេរ៉ា Ram ការចេញបែបនេះគឺ ជាការចេញដើម្បី តម្រូវចិត្តអតិថិជន របស់ Oppo ដែលចង់បាននូវ ស្មាតហ្វូនល្មម រឺស្មាតហ្វូនរាងធំ ហើយមានសមត្ថភាពខ្លាំងបន្តិច។ និយាយពីតម្លៃវិញ Oppo R9s នឹងចេញលក់ ក្នុងប្រទេសចិនក្នុងតម្លៃ 378$ រីឯ Oppo R9s Plus គឺដល់ទៅ 519$ ដោយសារវា មានសមត្ថភាពខ្លាំងជាង Oppo R9s។ ប៉ុន្តែ Oppo R9s Plus តម្លៃដល់ទៅ 519$ ប្រើប្រាស់ ត្រឹមបន្ទះឈីប Snapdragon 653 វារាងថ្លៃបន្តិចហើយ ។

ចែករំលែក

បញ្ចេញយោបល់