ប្រវត្តិព្រះបរមសារីរិកធាតុ, មង្គល ១០៨ក្នុងស្នាមព្រះបាទ

ថ្ងៃអង្គារ ទី ២៦ មេសា ២០១៦​
268

ប្រវត្តិព្រះបរមសារីរិកធាតុ

ព្រះអរហន្តសម្មាសម្ពុទ្ធព្រះអង្គទ្រង់បំពេញពុទ្ធកិច្ចទាំង៥ប្រការអស់ ៤៥ព្រះវស្សា ដើម្បីប្រយោជន៍ដល់សត្វលោកតែម្យ៉ាង មិនមានបំណងប៉ងប្រាថ្នាអ្វីបន្តិចបន្តួចពីសត្វលោកឡើយ ។ ព្រះអង្គទ្រង់បំពេញពុទ្ធចរិយាមិនគិតពីការនឿយហត់លំបាកកាយឡើយ ឲ្យតែសត្វលោកបានរួចផុតចាកទុក្ខ បានត្រាស់ដឹងនូវអរិយសច្ចធម៌ ។ ព្រះអង្គទ្រង់បំពេញពុទ្ធកិច្ចអស់ ៤៥ព្រះវស្សាហើយ ក្នុងថ្ងៃ១៥កើត ពេញបូណ៌មី ខែពិសាខ មុនពុទ្ធសករាជ ១ថ្ងៃព្រះអង្គទ្រង់បរិនិព្វានក្រោមសាលព្រឹក្សទាំងគូ ដោយអនុបាទិសេសនិព្វាន ។ ព្រះបរមសពនៃព្រះអរហន្តសម្មាសម្ពុទ្ធ ត្រូវពួកមនុស្សទេវតា ព្រហ្មជាដើមនាំគ្នាបូជាយ៉ាងសន្ធឹកសន្ធាប់ជាទីបំផុត ហើយបានដង្ហែយកទៅបូជាត្រង់មកុដពន្ធនចេតិយ។

… អានបន្ថែមខាងក្រោម (ទំព័រ ១-១៥)

មង្គល ១០៨ក្នុងស្នាមព្រះបាទ

អរុណក្រហមមានឡើយ ជាបុព្វភាគនៃការរះឡើងរបស់ព្រះអាទិត្យយ៉ាងណា បុព្វនិមិត្តរមែងប្រាកដឡើងចំពោះពុទ្ធុប្បាទ ក៏យ៉ាងនោះ ពោលគឺ មុនពុទ្ធកាលមួយពាន់ឆ្នាំ ព្រហ្មជាន់សុទ្ធាវាសបានក្លែងភេទជាព្រាហ្មណ៍មកកាន់មនុស្សលោកហើយប្រកាសថា ព្រះពុទ្ធជាម្ចាស់នឹងឧបត្តិឡើងក្នុងលោកនេះ បន្ទាប់ពីនេះទៅមួយពាន់ឆ្នាំទៀត ។

… អានបន្ថែមខាងក្រោម (ទំព័រ១៦)

ចែករំលែក

បញ្ចេញយោបល់