គម្រោង “កសាងសមត្ថភាព នាយកដ្ឋានផែនការ ស្ថិតិ និងព័ត៌មាន ពាណិជ្ជកម្ម” (មានវីដេអូ)

ថ្ងៃព្រហស្បតិ៍ ទី ២០ តុលា ២០១៦​
147

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ប្រមាណ៣០នាទីមុននេះ ទំព័រ Facebook ផ្លូវការរបស់ ក្រសួងពាណិជ្ជកម្មបានបង្ហោះផ្សាយ នូវវីដេអូមួយ ស្តីពីគម្រោង កសាងសមត្ថភាពនាយកដ្ឋានផែនការ ស្ថិតិ និងព័ត៌មាន ពាណិជ្ជកម្ម ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖  ការទទួលបានព័ត៌មានថ្មី និងត្រឹមត្រូវ អាចមានប្រយោជន៍ដល់ការវិភាគទីផ្សាររបស់ពាណិជ្ជករ និងវិនិយោគិន, ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍តាមវិស័យរបស់អ្នកតាក់តែងគោលនយោបាយ និងការចងក្រងរបាយការណ៍សេដ្ឋកិច្ចរបស់សេដ្ឋវិទូ សាស្ត្រាចារ្យ ឬ អ្នកសារព័ត៌មានជាដើម។

ដោយមើលឃើញពីភាពចាំបាច់នេះ ក្រសួងពាណិជ្ជកម្ម តាមរយៈការគាំទ្រហិរញ្ញវត្ថុពីកម្មវិធីគាំទ្រកិច្ចអភិវឌ្ឍពាណិជ្ជកម្ម (TDSP) របស់ម្ចាស់ជំនួយពហុភាគី បានផ្តួចផ្តើមអនុវត្តន៍គម្រោង “កសាងសមត្ថភាពនាយកដ្ឋានផែនការ, ស្ថិតិ, និងព័ត៌មានពាណិជ្ជកម្ម (DTIS)” សំដៅពង្រឹងសមត្ថភាពមន្ត្រី ក្នុងការប្រមូលចងក្រង វិភាគ និងផ្សព្វផ្សាយស្ថិតិនិងព័ត៌មានពាណិជ្ជកម្ម ឲ្យកាន់តែមានប្រសិទ្ធភាព។

គម្រោងនេះ បានផ្តល់ឱកាសដល់មន្ត្រីនាយកដ្ឋាន ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្ត្រប្រមូលទិន្នន័យ ការបញ្ចូល និងវិភាគទិន្នន័យពាណិជ្ជកម្ម ដើម្បីធ្វើបច្ចុប្បន្នភាពគេហទំព័រក្រសួងពាណិជ្ជកម្ម ឲ្យមានភាពទាក់ទាញ និងកសាងសៀវភៅសិ្ថតិ និងព័ត៌មានពាណិជ្ជកម្មប្រចាំឆ្នាំរបស់កម្ពុជា។

សូមអញ្ជើញទស្សនាខ្សែភាពយយន្តឯកសារខ្លី ស្តីពីដំណើរការអនុវត្តគម្រោងកសាងសមត្ថភាព DTIS ដែលជាផ្នែកមួយនៃភាពជោគជ័យរបស់កម្មវិធី TDSP ដូចតទៅ៕ 

ចែករំលែក

បញ្ចេញយោបល់