លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្តែងការកោត​សរសើរ​ក្រុម​កីឡាករ​បាល់​ទាត់​កម្ពុជាដែល​ខិត​ខំ​លេង​បាន​យ៉ាង​ល្អ

ថ្ងៃសៅរ៍ ទី ២២ កក្កដា ២០១៧​
82

ទោះ​បី​លទ្ធផល​កម្ពុជាចាញ់ជប៉ុន ០ ទល់ និង ២ ក្តី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​បាន​ថ្លែង​កោត​សរសើរ​ចំពោះ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​ក្រុម​កីឡាករ​បាល់​ទាត់​កម្ពុជា និង​សង្ឃឹម​ថា នឹង​ទទួល​បានជោគ​ជ័យ​នៅ​ក្នុង​ការ​ប្រកួត​ថ្នាក់​អន្តរជាតិ​លើក​ក្រោយ​បន្ត​ទៀត។

សំណេរ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​កាល​ពីយប់​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៧ លោក​នាយក​រដ្ឋ​មន្ត្រី​​បាន​​សរសេររៀប​រាប់​ថា សូមកោតសរសើរចំពោះសមត្ថភាពក្មួយៗ​កីឡាបាល់​ទាត់​កម្ពុជា ដែលបានខិតខំលេង បានយ៉ាងល្អ នៅក្នុងការប្រកួតកីឡាបាល់ទាត់ (Cambodia Vs Japan) ក្នុងលទ្ធផល 0-២ ក្នុងការ​ប្រកួ​ត​បាល់​ទាត់ AFC U-23 Championship 2018 Qualifiers (Cambodia vs Japan) ដែលទើប​បាន​បញ្ចប់នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅមុននេះបន្តិច។

អរគុណបងប្អូនប្រជាពលរដ្ឋ ដែលគាំទ្រវិស័យកីឡាជាពិសេសក្មួយៗយុវជន ដែលបានចូលរួម​ទស្សនា ផ្ទាល់នៅពហុកីឡាដ្ឋានជាតិយ៉ាងច្រើនកុះករ ដែលបង្ហាញ ពីការស្រឡាញ់គាំទ្រអស់​ពីចិ​ត្ត​ពី​ថ្លើម​ចំពោះកីឡាបាល់ទាត់កម្ពុជាយើង។

សូម​ជូនពរកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជោគជ័យ នៅក្នុងការប្រកួតលំដាប់អន្តរ​ជាតិ លើកក្រោយៗជាបន្តទៀត៕

  

ចែករំលែក

បញ្ចេញយោបល់