ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត ស្ថិតនៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបានបណ្តាលឱ្យកម្មកររងរបួសធ្ងន់ស្រាលចំនួន ២២នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ០៤នាក់ និងរបួសស្រាលចំនួន ១៨នាក់។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន ក៏បានបញ្ជាក់ថា អ្នករងរបួសទាំងនេះ បានទទួលការជួយសង្រ្គោះ ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច និងមន្រ្តីបេឡាជាតិរបបសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយយកចិត្តទុកដាក់បំផុត៕
សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖