Messi រកបាន៣គ្រាប់ ជួយ Barcelona បំបាក់ Man City យ៉ាងចាស់ដៃនៅក្នុងទឹកដីរបស់ខ្លួន

ថ្ងៃព្រហស្បតិ៍ ទី ២០ តុលា ២០១៦​
125

ក្រុមជើងឯករបស់អេស្ប៉ាញ FC Barcelona បានបើកទ្វារកីឡាដ្ឋាន Camp Nou របស់ខ្លួនស្វាគមន៍ក្រុមខ្លាំងមកពីអង់គ្លេស Manchester City ដែលកំពុងដឹកនាំដោយអតីតអ្នកចាត់ការទូទៅរបស់ពួកគេគឺ លោក Pep Guardiola កាលពីយប់ថ្ងៃទី ២០ ខែតុលានេះវេលាម៉ោង ១និង ៤៥នាទីរំលងអាធ្រាត្រ ហើយបានយកឈ្នះទៅលើក្រុមជើងខ្លាំងអង់គ្លេសនេះដោយលទ្ធផលយ៉ាងក្រាស់ក្រែល ៤-០។

messi

៤គ្រាប់របស់ Barcelona គឹសុទ្ធបញ្ចូលទីដោយកីឡាករ Lionel Messi ចំនួន៣គ្រាប់ និងកីឡាករ Neymar ចំនួន១គ្រាប់បើទោះជា Neymar ធ្វើមិនបានល្អជាមួយការទាត់បាល់ Penalty របស់ខ្លួនក៏ដោយ។

barcelona-manchester-city-watch-online-live-stream

Barcelona បានសម្រេចនូវបំណងរបស់គេក្នុងការឈ្នះ៣ប្រកួតជាប់គ្នានៅក្នុងពូល C ដើម្បីទទួលបាន៩ពិន្ទុពេញ ខណ្ណៈ Manchester City មិនអាចចង់ស្រង់ដើមបានទេបន្ទាប់ពីប្រកួតមុនភ្លាត់ស្នៀតស្មើគ្នាជាមួយក្រុម Celtic។

barcelona-v-manchester-city

ឆ្លងតាមរយៈកាលប្រកួតកាលពីយប់មិញនេះ នៅក្នុងពូល C គឺកំពុងតែនាំមុខដោយក្រុម Barcelona ដែលមាន៩ពិន្ទុ កំពុងដេញពីក្រោយដោយក្រុម Manchester City ដែលមានត្រឹមតែ៤ពិន្ទុ និងក្រុម Monchengladbach ដែលកំពុងមាន៣ពិន្ទុ និងក្រុម Celtic ដែលជាក្រុមនៅបាតតារាងកំពុងមានតែមួយពិន្ទុតែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែលថានៅក្នុងការប្រកួតពានរង្វាន់ដ៏ធំលំដាប់ពិភពលោក Champion League នៅសប្តាហ៍ទី ៣ កាលពីយប់មិញនេះក៏មានក្រុមផ្សេងទៀតដែលទទួលបានលទ្ធផលល្អ និងមិនល្អដូចគ្នាដែរគឺ៖

Napoli 4-0 Besiktas

Arsenal 6-0 Ludogorets

FC Rostov 0-1 Atletico Madrid

Dynamo Kyiv 0-2 Benfica

Paris SG 3-0 FC Basel

Celtic 0-2 Monchengladbach

Bayern Munich 4-1 PSV Eindhoven

ចែករំលែក

បញ្ចេញយោបល់