សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានស្តីពីតម្លៃសំបុត្រទស្សនាបាល់ទាត់

ថ្ងៃពុធ ទី ១៩ តុលា ២០១៦​
248

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីតម្លៃសំបុត្រសម្រាប់ចូលទស្សនាការប្រកួតបាល់ទាត់ដោយបានបញ្ជាក់ថា សម្រាប់សំបុត្រចូលរួមទស្សនាការប្រកួតបាល់ទាត់ ពានរង្វាន់ AFF SUZUKI CUP 2016 វគ្គជម្រុះ ដែលកំពុងរៀបចំនៅថ្ងៃទី១៥ ទី១៨ និងទី២១ ខែតុលា នេះ គឺមានតម្លៃ ១០០០០រៀល សម្រាប់ប្រភេទទី១ (កន្លែងមានដំបូល) និងតម្លៃ ៥០០០ រៀល សម្រាប់ប្រភេទទី២ (កន្លែងគ្មានដំបូល)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សូមបដិសេធទាំងស្រុងចំពោះការទិញដូរដែលខុសពីការកំណត់ខាងលើ។
សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖

photo_2016-10-19_16-19-27

ចែករំលែក

បញ្ចេញយោបល់