ក្រុមហ៊ុន Samsung​ ប្រកាសអំពី Galaxy On Nxt ដែលជាស្មាតហ្វូនថ្មីរបស់ខ្លួន

ថ្ងៃពុធ ទី ១៩ តុលា ២០១៦​
131

បើទោះជាកំពុងតែមានភាពចំរោងចំរាស់យ៉ាងខ្លាំងចំពោះករណី Samsung Galaxy Note7 ដែលមានបញ្ហាផ្ទុះ និងឆេះយ៉ាងណាក៏ដោយ ក៏នៅពេលនេះក្រុមហ៊ុន Samsung  បានបង្ហោះចេញជាវីដេអូខ្លីមួយផ្សេងទៀត តាមរយៈបណ្ដាញសង្គម Twitter របស់ខ្លួន ដើម្បីបង្ហាញមហាជនអំពី Model ថ្មីរបស់ខ្លួនគឺ Galaxy Nxt ដែលនឹងប្រកាសចេញលក់ឆាប់ៗនេះឯង។ ជាក់ស្តែងក្នុងវីដេអូនោះបានបង្ហាញឲ្យដឹងថា Galaxy On Nxt គឺជាស្មាតហ្វូនដែលមានតួខ្លួនទាំងមូលស្រោប និងការពារឡើងដោយលោហៈធាតុជាជាតិជ័រផ្លាស្ទិច ចំណែកឯ CPU គឺវានឹងបំពាក់មកជាមួយនូវឈីបប្រភេទ Octa-core ដែលមាន Core រហូតដល់ទៅ 8 គ្រាប់ក្នុងបន្ទះឈីបតែមួយ ហើយជាប្រភេទទូរស័ព្ទប្រើប្រាស់ស៊ីម២ជាមួយនឹងសេវា 4G LTE ថែមទៀតផង។ ដោយឡែកព័ត៌មានលំអិតបន្ថែមនឹងត្រូវបានប្រកាសបន្ថែមនូវពេលដែលស្មាតហ្វូននេះត្រូវបានប្រកាសជាផ្លូវការ។ យ៉ាងណាមិញវាអាចជាស្មាតហ្វូនកម្រិតមធ្យមប៉ុណ្ណោះ មិនមែនជាកម្រិតកំពូលឡើយ ដោយ On Nxt នេះនឹងប្រកាសចេញជាផ្លូវការនៅថ្ងៃទី 20 ខែតុលា ឆ្នាំ 2016 នេះតែម្ដង៕

ចែករំលែក

បញ្ចេញយោបល់