កាលពីរសៀលថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៦ កន្លងទៅនេះ បន្ទាប់ពីបានចូលជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សក្នុង វិទ្យាល័យ ហ៊ុន សែនមង្គលបុរី រួចមក លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខលោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្សនៅ វិទ្យាល័យ មង្គលបូរី បន្តទៀត ស្ថិតក្នុងភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ដោយបានពិនិត្យមើលឃើញអំពីកង្វះខាត និងតម្រូវការចាំបាច់របស់ក្មួយៗសិស្សានុសិស្សនៅទីនេះ លោកនាយករដ្ឋមន្ត្រី និងសប្បុរសជនបានផ្តល់ជូនអគារសិក្សាចំនួន០២ខ្នង កំពស់៣ជាន់ ស្មើនឹង៤២ បន្ទប់ និងសាងសង់ទីចាត់ការ១ខ្នង ៣បន្ទប់ ។
លោក ហ៊ុន សែន និងភរិយា មិនបណ្តោយអោយក្មួយៗ និងចៅៗអត់សាលារៀនឡើយ ទោះបីជានៅទីណាក៏ដោយ។ ដើម្បីអនាគតល្អ លោក ហ៊ុន សែន បានសំណូមពរឱ្យក្មួយៗ និងចៅៗប្រឹងប្រែងសិក្សារៀនសូត្រ ហើយត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខគ្រប់យ៉ាង៕