លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសឧបត្ថម្ភថវិកា៥ម៉ឺនដុល្លារដល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បើកម្ពុជាបន្តឈ្នះក្រុមកីឡា ទីម័រឡេស

ថ្ងៃពុធ ទី ១៩ តុលា ២០១៦​
68

បន្ទាប់ពីក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាបានប្រកួតយកឈ្នះលើកីឡាបាល់ទាត់ប្រុយណេ ក្នុងលទ្ធផល (៣)ទល់នឹង(០ ) ភ្លាមៗ កាលពីរាត្រីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់លោក ដែលមានខ្លឹមសារដូចតទៅ៖

“ខ្ញុំសូមអបអរសាទរជោគជ័យនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា (Cambodia) ដែលបានយកឈ្នះលើកីឡាបាល់ទាត់ប្រ៊ុយណេ (Brunei Darussalam)  ក្នុងលទ្ធផល(3)ទល់ (0) ដែលទើបបានបញ្ចប់ មុននេះ បន្តិច”។

ខ្ញុំនឹងផ្តល់ថវិកាឧបត្ថម្ភលើកទឹកចិត្តចំនួន $50,000 (៥ម៉ឺនដុល្លារ) ក្នុងករណីដែលក្រុមជម្រើសជាតិកម្ពុជាយើងយកឈ្នះ១ប្រកួតផ្សេងទៀតគឺ កម្ពុជា ជាមួយ ទីម័ឡេស្តេ (Timor-Leste) ។

អរគុណបងប្អូនជនរួមជាតិ ពិសេសក្មួយៗជាយុវជនដែលបានគាំទ្រដល់វិស័យកីឡាកម្ពុជាយើង៕

 

fb_img_1476835440610

fb_img_1476835485162

ចែករំលែក

បញ្ចេញយោបល់