លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញចុះពិនិត្យ វិទ្យាល័យជប់វារី ខេត្តបន្ទាយមានជ័យ

ថ្ងៃអង្គារ ទី ១៨ តុលា ២០១៦​
334

នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៦នេះ បន្ទាប់ពីបានអញ្ជើញចុះពិនិត្យ វិទ្យាល័យទឹកជោរ រួចហើយ សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខលោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស នៅវិទ្យាល័យ ជប់វារី ស្ថិតក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមការបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន។

ដោយបានពិនិត្យមើលឃើញអំពីកង្វះខាត និងតម្រូវការចាំបាច់របស់ក្មួយៗសិស្សានុសិស្សនៅទីនេះ លោកនាយករដ្ឋមន្ត្រី និងសប្បុរសជនបានផ្តល់ជូននូវ អគារសិក្សា១ខ្នង កំពស់៣ជាន់ ស្មើនឹង៣០បន្ទប់ ជួសជុលអគារចាស់ៗ រៀបចំតារាងបាល់ទាត់ បាល់ទះ និងបាល់បោះជូនដល់ក្មួយៗសិស្សានុសិស្សនៅសាលានេះដើម្បីទទួលបានភាពងាយស្រួលក្នុងការសិក្សា។

លោក ហ៊ុន សែន និងភរិយា មិនបណ្តោយអោយក្មួយៗ និងចៅៗអត់សាលារៀនឡើយ ទោះបីជានៅទីណាក៏ដោយ។ ដើម្បីអនាគតល្អ លោកនាយករដ្ឋមន្រ្តី បានសំណូមពរឱ្យក្មួយៗ និងចៅៗប្រឹងប្រែងសិក្សារៀនសូត្រ ហើយត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខគ្រប់យ៉ាង៕

14666250_1240083126063768_9030965427468718850_n 14681897_1127321307316365_8778035610133609130_o 14691238_1127322953982867_3387648871097494214_o 14701017_1127322580649571_4268502782752388423_o 14706888_1127322847316211_4017510141251855072_o 14711099_1127322170649612_6831339262788285057_o 14712776_1127322127316283_9044174199363089719_o 14716082_1143850952358257_3592094209252073982_n-1

ចែករំលែក

បញ្ចេញយោបល់