លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ជួបសំណេះសំណាលជាមួយបងប្អូនប្រកបរបររត់ម៉ូតូឌុប និងបើកបរម៉ូតូកង់៣

ថ្ងៃអង្គារ ទី ១៨ តុលា ២០១៦​
127

កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា បានជួបសំណេះសំណាលជាមួយបងប្អូន អ្នករត់ម៉ូតូឌុប និងអ្នកបើកបរម៉ូតូកង់៣ ចំនួន ៥១នាក់ មកពីសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
លោកប្រធានព្រឹទ្ធសភា បានសាកសួរសុខទុក្ខ និងស្វែងយល់ពីជីវភាពរស់នៅ ការប្រកបមុខរបរប្រចាំថ្ងៃរបស់បងប្អូនម្នាក់ៗ ហើយព្រមជាមួយនេះដែរ។

លោក សាយ ឈុំ ក៏បានជំរុញលើកទឹកចិត្តបងប្អូនអោយមានការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរ អោយបានម៉ើងម៉ាត់ ដើម្បីជៀសវាងពីគ្រោះថ្នាក់ដល់ខ្លួនយើងផង ដល់ភ្ញៀវដែលរួមដំណើរជាមួយយើងផង ដល់អ្នកផ្សេងទៀតដែលកំពុងធ្វើដំណើរជុំវិញខ្លួនយើងផង និងដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរក្នុងសង្គមជាតិយើងផង៕

14700854_1304491796259603_1085535742438239436_o 14706738_1304491536259629_8526754368326970226_o 14707992_1304491196259663_714316311927551349_o 14708035_1304491439592972_2305051565716591810_o 14711216_1304492152926234_4817279606716776817_o 14712796_1304491306259652_7551371305618820231_o

ចែករំលែក

បញ្ចេញយោបល់