លោក ហ៊ុន សែន រួម​និងគណៈ​ប្រតិភូបាន​បន្តដំណើរពី សៀមរាប ឆ្ពោះ​ទៅកាន់​ខេត្ត​​បន្ទា​យ​មានជ័យ ដើម្បីសំ​ណេះសំណា​លជាមួយ និងសាក​សួរសុខ​ទុក្ខប្រ​ជាជាពលរដ្ឋ

ថ្ងៃអង្គារ ទី ១៨ តុលា ២០១៦​
133

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦នេះ បានបន្តដំណើរចុះតាម បណ្តាខេត្តទៀតហើយ ដើម្បីសំណេះសំណាលជាមួយមន្រ្តីរាជការ សាកសួរសុខទុក្ខប្រជាជាពលរដ្ឋ ក៏ដូចជាពិនិត្យមើលសមិទ្ធផលនានា នៅតាមបណ្តាខេត្តផងដែរ។

នៅព្រឹកថ្ងៃទី១៨ ខែតុលា នេះ លោក ហ៊ុន សែន រួមនិងគណៈប្រតិភូផងដែរ បាននិងកំពុងធ្វើដំណើរចេញពីខេត្តសៀមរាប ឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ។

លោក ហ៊ុន សែន បានបង្ហាញនៅលើ Facebook ប៉ុន្មាននាទីមុននេះថា «ពេលនេះខ្ញុំកំពុងស្ថិតក្នុងខេត្តសៀមរាប ក្នុងដំណើរឆ្ពោះទៅកាន់ ខេត្តបន្ទាយមានជ័យ និងខេត្តមួយចំនួនទៀតនាទិសពាយព្យនៃមាតុប្រទេស ដើម្បីពិនិត្យសមិទ្ឋផលជាតិ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅតាមបណ្តាខេត្តទាំងនោះ។ ទន្ទឹមនឹងនេះ ខ្ញុំនឹងមានឱកាសបានពិនិត្យដោះស្រាយបញ្ហា ប្រឈមជាក់ស្តែងមួយចំនួនជូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងក្មួយៗ ចៅៗ សិស្សានុសិស្សផងដែរ។ សូមអភ័យទោស ប្រសិនបើខ្ញុំមិនបានចុះសួរសុខទុក្ខបងប្អូន និងក្មួយៗ ចៅៗបានគ្រប់ទីកន្លែង អាស្រ័យដោយពេលវេលាតិច និងធ្វើដំណើរផ្លូវឆ្ងាយផង។ សូមជូនពរជនរួមជាតិជួបតែសំណាងល្អគ្រប់ៗគ្នា»។

14717286_1127015820680247_3159343687044683712_n

 

ចែករំលែក

បញ្ចេញយោបល់