៥ កន្លែង​ដែលមិនគួរដាក់​តាំង​អាសនៈ​ព្រះ​នៅ​ទីតាំង​ទាំងនេះ​!

ថ្ងៃអង្គារ ទី ១៨ តុលា ២០១៦​
149

១. ហាមដាច់ខាតដាក់អាសនៈព្រះនៅជញ្ជាំងបង្គន់ឬបន្ទប់ទឹក។ ផ្អែកតាមធាតុទាំង ៥ ធាតុទឹកពីបង្គន់នឹងពន្លត់ធាតុភ្លើងនៃវត្ថុស័ក្តិសិទ្ធរបស់អាសនៈ ព្រះ។

២. ហាមដាក់ទល់មុខទ្វារចូលផ្ទះ។ ទ្វារផ្ទះតំណាងឱ្យការហូរចូលទ្រព្យសម្បត្តិ ហើយប្រសិនបើចរន្តទ្រព្យហូរចូលចំពីមុខអាសនៈព្រះ វានឹងបង្កចលាចល ហើយទ្រព្យក៏នឹងមិនហ៊ានចូលផ្ទះនោះដែរ។

៣. ហាមដាក់លើធ្នឹមដែលមានស្នាមឆ្កូត ឬមេធ្នឹម។ ធ្នឹមជួយជំរុញថាមពលនៃវត្ថុស័ក្តិសិទ្ធឱ្យរឹតតែពូកែ។ ហើយប្រសិនបើមានស្នាមឆ្នូតប្រតាក ក៏បានន័យស្មើនឹងការហូតយកថាមពលនោះចេញពីវត្ថុស័ក្តិសិទ្ធដូចគ្នា ។

៤. ហាមដាក់ក្នុងបន្ទប់ដេក ព្រោះព្រះត្រូវបានចាត់ទុកជារបស់មិនអាចមើលងាយមើលថោកបានឡើយ។ ការដាក់អាសនៈព្រះក្នុងបន្ទប់ដេកមានន័យស្មើនឹងការប្រមាថព្រះ។

៥. ហាមព្យួរអាសនៈព្រះពីធ្នឹមផ្ទះ ព្រោះវាបើកាលណាព្យួរអាសនៈព្រះវានឹងធ្វើឱ្យអាសនៈយោលយោគឥតឈប់ឈរ នេះមានន័យស្មើនឹងអស្ថេរភាព ហើយវត្ថុស័ក្តិសិទ្ធក៏មិនហ៊ាននៅទីកន្លែងបែបនេះដែរ។

ទីតាំងសម្រាប់ដាក់អាសនៈព្រះគឺជារឿងសំខាន់ណាស់ជាពិសេសសម្រាប់ អ្នកប្រណិបតន៍ព្រះពុទ្ធសាសនា។ ក្រៅពីការគោរពដល់ព្រះ ការរើអាសនៈព្រះចេញពីទីតាំងនេះក៏ដូចជាជួយលើករាសីនិងហុងស៊ុយរបស់ អ្នកផងដែរ៕

បញ្ចេញយោបល់