កំពង់​ផែស្វ័យត​នៅ​ខេត្ត​ព្រះ​សីហនុ កំពុង​តែ​កសាងស​មត្ថិភាព​លើក​ដាក់​ទំនិញ​ពីក​ប៉ាល់​​នៅ​ឆ្នាំ ២០១៤ និង​ឆ្នាំ​២០១៥ មុន​ពេល​កម្ពុជា​ធ្វើសមា​ហរណកម្ម​សេដ្ឋកិច្ច អាស៊ាន​នៅឆ្នាំ ២០១៥

ថ្ងៃអង្គារ ទី ២៦ មេសា ២០១៦​
276

មន្រ្តីជាន់ខ្ពស់នៃកំពង់ផែស្វយត័នៅខេត្តព្រះសីហនុនៃប្រទេសកម្ពុជា បានអះអាងថា ខ្លូនកំពុងតែកសាងសមត្ថិភាពឲ្យខ្លាំង និងប្រសិទ្ធិភាពជាងមុន ដោយបានទិញគ្រឿងចក្រ ធំៗមួយ ចំនួនដើម្បីលើកដាក់កុងទីន័រឲ្យបានច្រើនជាងមុននៅឆ្នាំ២០១៤ និងឆ្នាំ២០១៥ ខាងមុខនេះ នៅគ្រាដែលមានទំនិ ចេញចូលឆ្លងកាត់ កំពង់ផែនេះកើន ឡើងកាន់ តែច្រើន ឡើងៗ ខណៈដែលកម្ពុជានឹងធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាននៅឆ្នាំ ២០១៥ខាងមុខ ។

ប្រភពបានឲ្យដឹងថា៖ គ្រឿងចក្រធំៗនោះមានតំលៃចំនួនជាង១២លានដុល្លារអាមេរិក សំរាប់យកមកលើកដាកទំនិញនិងកុងទីន័រគ្រប់ប្រភេទពីកប៉ាល់ធំៗដែលមកចតនៅកំពង់ផែកម្ពុជា។

នៅកំពង់ផែនកម្ពុជាបច្ចុប្បន្នគ្រឿងចក្រដែលមានស្រាប់ គឺមានសមត្ថិភាព លើកដាក់ទំនិញ និង កុងទីន័របានចំនួន១៨កុងទីន័រប៉ុណ្ណោះក្នុងមួយម៉ោងចេញពីកប៉ាល់ធំមួយគ្រឿង។ ប៉ុន្តែនៅចុងឆ្នាំ ២០១៤ខាងមុខនេះ គេនឹងបង្កើនសមត្ថិភាពលើកដាក់ទំនិញនិង កុងទីន័រនោះឲ្យកើនដល់ចំនួន២៥កុងទីន័រក្នុងមួយម៉ោងស្របតាម ស្តង់ដារដែលចង់បាន នៅគ្រាដែលកំពង់ផែខេត្តព្រះសីហនុមានសមត្ថិភាពផ្ទុកកុងទីន័ររហូតដល់ចំនួន៤៥០ពាន់តោនក្នុងមួយឆ្នាំ។

អគ្គនាយកនៃកំពង់ផែស្វ័យតនៅខេត្តព្រះសីហនុ ឯកឧត្តម លូ គឹមឈុន បានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានថា៖ ( បញ្ហាប្រឈមសព្វថ្ងៃគឺការកកស្ទះចរាចរនៅកំពង់ផែ ដោយ សារតែការលើកដាក់កុងទីន័រនៅយឺត និងកប៉ាល់ភាគច្រើនសម្រុកមកនៅថ្ងៃសុក្រនិងថ្ងៃសៅរ៍។

យោងតាមរបាយការណ៍បានឲ្យដឹងថា៖ នៅក្នុងរយៈពេល៩ខែឆ្នាំ២០១៤នេះ ទំនិញឆ្លងកាត់កំពង់ផែខេត្តព្រះសីហនុ បានកើនចំនួនជាង១៣%  និងកុងទីន័រឆ្លងកាត់បានកើនចំនួនជិត១៥% ក្នុងនោះភាគច្រើននៃទំនិញនាំចូលមានដូចជា៖ វត្ថុធាតុដើម សំរាប់កាត់ដេរគ្រឿងចក្រ និងទំនិញផ្សេងៗទៀត។ រីឯទំនិញនាំចេញពីកម្ពុជាទៅបរទេស មានដូចជា៖ផលិតផលកសិកម្ម និងដំឡូងស្ងួតជាដើម។

ទាក់ទងនឹងផែនការនាំចេញអង្ករប្រណិតជាង១លានតោននៅឆ្នាំ២០១៥ខាងមុខ ឯកឧត្តម លូ គឹមឈុន បានមានប្រសាសន៍ទៀតថា៖ (អង្ករចំនួន៨០%ត្រូវបាននាំចេញ ឆ្លងកាត់កំពង់ផែស្វ័យតខេត្តព្រះសីហនុ ដូច្នេះការនាំចេញអង្ករចំនួនជាង១លានតោននោះ នឹងធ្វើឲ្យកំពុងតែមាន ការមមាញឹកយ៉ាងខ្លាំង និងចាំបាច់កសាងសមត្ថិភាពលើកដាក់ទំនិញឲ្យបានលឿនជាងមុន។)

សូមរំលឹកថា៖ បច្ចុប្បន្នប្រទេសជប៉ុនកំពុងតែដំណើរការវិនិយោគតំបន់សេដ្ឋកិច្ចពិសេស ទំហំជាង៧០ហិចតានៅក្បែរកំពង់ផែស្វ័យតនោះ ដូច្នេះកំពង់ផែនេះមានសត្ថិភាពផ្ទុកទំនិញ និងកុងទីន័រច្រើនជាងមុន ហើយគេក៏បានសាងសង់រោងចក្រធំៗចំនួន៣នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះដែលក្លាយជាតំបន់សេដ្ឋកិច្ចដ៏មមាញឹកនៅកម្ពុជា៕

ដោយ៖ ខេមរា 

 

20141014_00004 20141014_00001 20141014_00002 20141014_00003 20141014_00005

ចែករំលែក

បញ្ចេញយោបល់