លោក​ស្រី​ ម៉ែន សំអន ដង្ហែ​អង្គកឋិន​ទានប្រមូល​បច្ច័យ កសាង​វត្ដលង្កា​​ព្រះ​កុសុ​មារាម

ថ្ងៃចន្ទ ទី ១៧ តុលា ២០១៦​
233

 

លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច និងមន្រ្ដីក្រោមឱវាទជាច្រើនរូប បានផ្តួចផ្ដើមធ្វើបុណ្យកឋិនទានសាមគ្គី ដើម្បីប្រមូលបច្ច័យយកទៅកសាងទីសេនាសនៈ សម្រាប់ព្រះសង្ឃគង់ និងស្នាក់អាស្រ័យ នៅវត្ដលង្កាព្រះកុសុមារាម ស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

កម្មវិធីផ្ដើមបុណ្យនេះ បានប្រព្រឹត្ដទៅ នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នំា២០១៦ ត្រូវនិងថ្ងៃ១៥កើត ខែអស្សុជ ឆ្នំាវកពុទ្ធសករាជ២៥៦០ ជួបជុំពុទ្ឋបរិស័ទ នៅវត្ដលង្កាព្រះកុសុមារាម ប្រារព្ឋក្រុងពាលី ក្រោមអធិបតីភាព លោកស្រី ម៉ែន សំអន ដោយមានប្រារព្ឋបទនមស្សការព្រះរតនត្រៃ ចម្រើនព្រះបរិត្ត បន្ទប់មកនិមន្តសម្តេចព្រះវនរ័ត ណយ ច្រឹក ព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា ប្រទានធម័ទេសនា។

លុះព្រឹកឡើងថ្ងៃច័ន្ទ ១រោជ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង៨៖៣០នាទី ដង្ហែអង្គកឋិនទាន ប្រទក្សិណព្រះវិហារ ៣ជុំ រួចវេប្រគេនព្រះភិក្ខុសង្ឃ ជាកិច្ចបញ្ចប់កម្មវិធីបុណ្យ។

លោកស្រីម៉ែនសំអន បានលើកឡើងក្នុងអង្គកឋិនទាននេះថា អង្គកឋិនទាន កើតឡើង ពីសទ្ធាជ្រះថា្ល ពីពុទ្ធបរិសទ័ជិតឆ្ងាយ ដើម្បីប្រមូលបច្ច័យ យកទៅកសាងវត្ដ ដែលមានការខ្វះខាតខ្លំាង និងក្រក្សត់ជាងគេ។

នៅក្នុងពិធីអង្គកឋិនទាននេះលោកស្រី ម៉ែន សំអន ក៍បានប្រសិទ្ធធិពរជយ័ដល់ ពុទ្ធបរិសទ័ ដែលមានសទ្ធាជ្រះថ្លាចូលរួមថវិកា ក្នុងអង្គកឋិនទាននេះដើម្បីចូលរួមកសាងសមិទ្ធផលនានានៅវត្ដលង្កាព្រះកុសុមារាម ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ខណ្ឌចំការមន ដើម្បីដម្កល មហាកុសលផលបុណ្យ ទៅអនាគតជាតិ។

លោកស្រី បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានការរីកចំរើនយ៉ាងខ្លាំង ទាំងវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ ទើបប្រជាពលរដ្ឋមានឱកាស បានរៀបចំពិធីបុណ្យកឋិនទាន និងសូមអនុមោទនាទទួលកុសលផលបុណ្យ ពីអង្គកឋិនទាននេះគ្រប់ៗគ្នា។

សូមបញ្ជាក់ថា នៅរដូវកឋិនដែលមានរយៈកាល ២៩ថ្ងៃ ដោយគិតពីថ្ងៃ១រោច ខែអស្សុជ ដល់១៥កើត ខែកត្តិក ហើយអាចយកសំពត់ដែលល្មមកាត់ដែរធ្វើជាស្បង់ ឬចីពរឬក៏សង្ឃដីបានទៅវេរ ចំពោះព្រះភិក្ខុសង្ឃដែលបានគង់ចាំវស្សាអស់ត្រីមាស៕

14595548_1859740064244348_6494334463492614035_n 14681776_1859740077577680_4772353297590987816_n 14720576_1859739947577693_7002723012608278632_n14671222_1859739980911023_6994671832715665040_n

ចែករំលែក

បញ្ចេញយោបល់