លោក ហេង សំរិន ទទួលជួបសម្តែងការគួរសមជាមួយប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាប្រជាជនចិន

ថ្ងៃចន្ទ ទី ១៧ តុលា ២០១៦​
94

នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ នេះដែរ លោក ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យ ឯកឧត្តម ប៉ាយ ហ្ស៊ីចាន(H.E Bai Zhijan ) ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃសភាប្រជាជនចិន និងជាអនុប្រធានមជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌ អន្តរជាតិចិន ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា។

ជាការពិតណាស់ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសចិន និងកម្ពុជា កំពុងបន្តបោះជំហានទៅមុខយ៉ាងសកម្ម និងប្រកបដោយលទ្ធផលផ្លែផ្កា ដោយបានរួមចំណែកយ៉ាងច្រើន ដល់ការអភិវឌ្ឍប្រទេសកម្ពុជា លើវិស័យជាច្រើន ពិសេសការវិវឌ្ឍរីកចម្រើន នៃវេជ្ជសាស្រ្តសុខាភិបាលទំនើប ក្នុងសម័យសាកលភាវូបនីយកម្ម យ៉ាងណាក៏ដោយ វេជ្ជសាស្រ្តបុរាណ នៅតែរួមចំណែកលើកកម្ពស់សុខមាលភាពរបស់ប្រជាជន។

ការជម្រុញផ្លាស់ប្តូរវប្បធម៌គ្នារវាង ចិន-កម្ពុជា គឺជាផ្នែកមួយ នៃកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលបានជួយជម្រុញឲ្យកាន់តែមានភាពជិតស្និទ្ធថែមទៀតរវាងប្រជាជន នៃប្រទេសទំាងពីរ។ ប្រជាជនកម្ពុជា ជាប់សែស្រឡាយចិនជាច្រើន នៅតែគោរពប្រតិបត្តិវប្បធម៌ប្រពៃណីបែបចិន យ៉ាងទៀងទាត់នៅតាមបណ្តាទីប្រជុំជន ខេត្ត ក្រុងនានា ហើយទីក្រុងភ្នំពេញ គឺមានភាគច្រើនតែម្តង៕

14589772_687233998116745_3454876165482268277_o 14706957_687233978116747_2805628494620152738_o

ចែករំលែក

បញ្ចេញយោបល់