កម្ពុជា-ចិនពង្រីកកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្តបុរាណ

ថ្ងៃចន្ទ ទី ១៧ តុលា ២០១៦​
152

ជាមួយគ្នា ដើម្បីឲ្យកាន់តែមានភាពអភិវឌ្ឍន៍ជាងនេះបន្ថែមទៀត។ ក្នុងនោះប្រធានរដ្ឋសភាកម្ពុជា បានគាំទ្រចំពោះកិច្ច សហប្រតិបត្តិការទ្វេភាគីលើវិស័យនេះ។

សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សារបស់គណៈប្រតិភូចិន ដឹកនាំដោយលោក ប៉ាយ ហ្ស៊ីចៀន(Bai Zhijan) ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃសភាប្រជាជនចិន និងជាអនុប្រធានមជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌អន្តរជាតិចិន នាព្រឹកថ្ងៃទី១៧ ខែតុលា មានប្រសាសន៍ថា បើទោះជាមានការវិវឌ្ឍរីកចម្រើនផ្នែកវេជ្ជសាស្រ្តសុខាភិបាលទំនើបក្នុងសម័យសកលភាវូបនីយ៍កម្មយ៉ាងណាក៏ដោយក៏វេជ្ជសាស្រ្តបុរាណនៅតែរួមចំណែកលើកកម្ពស់សុខមាលភាព របស់ប្រជាជន។

មជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌អន្តរជាតិចិន បានសហកាជាមួយរាជបណ្ឌិតសភាកម្ពុជា ដើម្បីផ្សព្វផ្សាយ និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ជាមួយកម្ពុជា ដែល ក្នុងនោះក៏មានបង្ហាញនូវការព្យាបាលតាមបែបវេជ្ជសាស្រ្តបុរាណចិន។

លោក ប៉ាយ ហ្ស៊ីចៀន បានឲ្យដឹងថា ការមកដល់កម្ពុជារបស់គណៈប្រតិភូនៃមជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌អន្តរជាតិចិន គឺក្នុងគោលបំណងផ្សព្វផ្សាយ និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្តបុរាណចិន ដែលនឹងជួយរួមចំណែកលើកម្ពស់ឱសថបុរាណកម្ពុជាដូចគ្នា។

លោកបន្តថា«ការអភិឌ្ឍវិទ្យាសាស្ដ្របុរាណចិនដ៏ទំនើបព្យាបាលតាមបែបបុរាណ គឺសំខាន់បំផុតសម្រាប់កម្ពុជា ដើម្បីចូលរួមថែរក្សាសុខភាពប្រជាជនកម្ពុជា។ ពលរដ្ឋកម្ពុជាអាចទៅទទួលសេវាពិនិត្យ និងព្យាបាលសុខភាព ដោយឥតគិតថ្លៃដោយវិជ្ជាចិនសែដ៏ល្បីរបស់ចិន ដែលបានមកដល់ភ្នំពេញ»។

លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានមកទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី១៣-១៤ ខែតុលា សំដៅពង្រីកភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រទ្វេភាគីជាមួយកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនោះឯកសារសហប្រតិបត្តិការចំនួន៣១ ត្រូវបានចុះហត្ថលេខាមាន៖ វិស័យសេដ្ឋកិច្ច បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ ការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ការវិនិយោគ ទូរគមនាគមន៍ កសិកម្ម ថាមពល ឧស្សាហកម្ម ទេសចរណ៍ ជាដើម។

ប្រទេសចិន និងកម្ពុជា កំពុងមានកិច្ចសហប្រតិបត្តិការជាមួយគ្នា ប្រកបដោយលទ្ធផលផ្លែផ្កា ដែលបានរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍប្រទេសកម្ពុជាលើវិស័យជាច្រើន៕

14695550_688810191273831_8820219401025918383_n

ចែករំលែក

បញ្ចេញយោបល់