លោក​ទេសរ​ដ្ឋមន្ត្រី ស៊ុន ចាន់​ថុល ចុះពិនិ​ត្យ ស្ថានភាព​ផ្លូវជាតិ​លេខ០៦​

ថ្ងៃចន្ទ ទី ១៧ តុលា ២០១៦​
137

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូមួយក្រុមពីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បី ត្រួតពិនិត្យ ស្ថានភាពផ្លូវជាតិលេខ០៦ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦។

ផ្អែកតាមប្រភពពីក្រសួងសាធារណការបានឲ្យដឹងថា លោកទេសរដ្ឋមន្ត្រី ក្នុងឱកាសនោះ បានធ្វើការណែនាំឲ្យអ្នកបច្ចេកទេសទាំងអស់ គ្នាចុះដើរពិនិត្យ ឲ្យបានសព្វជ្រុងជ្រោយ បើទោះជាត្រូវចំណាយពេលប៉ុន្មានក៏ដោយ។

លោកទេសរដ្ឋមន្ត្រីបានបន្ថែមទៀតថា ការធ្វើបែបនេះនឹងធ្វើឲ្យយើងដឹកច្បាស់ពី ទីតាំងខូចប្រាកដបានពិតប្រាកដក សម្រាប់ធ្វើការរៀបចំផែនការ ជួសជុលឲ្យបានទាន់ពេលវេលា ចៀសវាងការខូចខាតធ្ងន់ធ្ងរ។

ទីតាំងដែលបានខូចខាតត្រូវបាញ់ថ្នាំពរណ៌សម្រាប់សម្គាល់ ងាយស្រួលពេលចុះមកជួសជុល ហើយក៏សញ្ញាណប្រាប់ទៅប្រជាពលរដ្ឋផងដែរពីទីតាំងខូចខាត ដែលនឹងត្រូវចុះជួសជុល៕

ចែករំលែក

បញ្ចេញយោបល់