លោក ហ៊ុន សែន បាន​អញ្ជើញ​គោរពវិញ្ញា​ណក្ខន្ធ ព្រះមហាក្ស​ត្រថៃ ភូមិ​បុល អាឌុល​យ៉ា​ដេត​

ថ្ងៃចន្ទ ទី ១៧ តុលា ២០១៦​
159

 

នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញគោរពវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រថៃ Bhumibol Adulyadej នៅស្ថានទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា នេះបើតាមហ្វេសបុករបស់លោកនាយករដ្ឋមន្ត្រី

ប្រភពបន្ថែមទៀតថា ព្រះមហាក្សត្រថៃ Bhumibol Adulyadej បានសោយទិវង្គត កាលពីរសៀល ថ្ងៃ ទី១៣ ខែតុលា ឆ្នាំ២០១៦ ដោយព្រះជន្មាយុ៨៩ព្រះវស្សា។ រដ្ឋាភិបាលប្រទេសថៃ បានប្រកាសកាន់ទុក្ខរយៈពេល១ឆ្នាំ។

លោក ហ៊ុន សែន បានសម្តែងនូវ ការចូលរួមរំលែកទុក្ខ និងសោកស្តាយ បំផុត ចំពោះការបាត់បង់ដ៏ធំធេងនេះថ្វាយព្រះមហាក្សត្រិយានី និងព្រះរាជវង្សា នុវង្ស រាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រថៃ និងសូមបួងសួង សូមវិញ្ញាណក្ខន្ធព្រះអង្គ ឆាប់បានចាប់បដិសន្ធិក្នុងព្រះបរមសុគតិភព គ្រប់ជាតិកុំបីឃ្លៀងឃ្លាតឡើយ៕

 

ចែករំលែក

បញ្ចេញយោបល់