ជំនួបគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងមូលនិធិអាល្លឺម៉ង់សម្រាប់សន្តិភាពអន្តរជាតិ និងនីតិរដ្ឋបានប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦។
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានស្វាគមន៍ចំពោះជំនួយពីមូលនិធិលើការបោះពុម្ពផ្សាយឯកសារសំណួរ-ចម្លើយ និងឯកសារនានាដែលពាក់ព័ន្ធនឹងកតិកាសញ្ញា និងអនុសញ្ញាដែលព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខា និងផ្តល់សច្ចាប័ន និងពាក់ព័ន្ធជាពិសេសលើច្បាប់បាតុកម្ម កូដកម្ម និងច្បាប់ចរាចរណ៍ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋទូទៅ និងជាពិសេសនៅពេលដែលគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាធ្វើបាឋកថានៅតាមវិទ្យាល័យ និងសាកលវិទ្យាល័យនានាតាមបណ្តារាជធានី-ខេត្ត។
សូមអានសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដូចខាងក្រោម៖