សម្លៀក​បំពាក់​ប្រណិត​​របស់​​បុរស​​ម៉ាក​ប្រ៊ីអូនី មាន​​វត្ត​មាន​​ក្នុង​​ទីផ្សារ​​កម្ពុជា

ថ្ងៃអង្គារ ទី ២៦ មេសា ២០១៦​
224

ហាងសម្លៀកបំពាក់បុរសដ៏ល្បីល្បាញមកពីប្រទេសអ៊ីតាលី ម៉ាកប្រ៊ីអូនី (Brioni) ត្រូវបានបើកសម្ពោធធ្វើអាជីវកម្មនារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៥ នៅអគារមជ្ឈមណ្ឌលវឌ្ឍនៈ ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។

លោក ជីអាន លូហ្គាស ហ្វ័ររ៉េស នាយកប្រតិបត្តិអគារមជ្ឈមណ្ឌលវឌ្ឍនៈ បានឲ្យដឹងថា សម្លៀកបំពាក់បុរសម៉ាកប្រ៊ីអូនី ជាសម្លៀកប្រណិតរបស់បុរសដ៏ល្បីដែលផលិតតាំងពីឆ្នាំ១៩៤៥ ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។

លោក ជីអាន លូហ្គាស ហ្វ័ររ៉េស បានមានប្រសាសន៍ឲ្យដឹងថា លោកមានមោទនភាពក្នុងការបើកសម្ពោធហាងសម្លៀកបំពាក់ម៉ាកប្រ៊ីអូនី នៅក្នុងប្រទេសកម្ពុជា ដោយសារលោកបានមើលឃើញពីសន្ទុះកើនឡើងនៃទីផ្សារនៅក្នុងប្រទេសកម្ពុជា។

នៅក្នុងហាងលក់សម្លៀកបំពាក់បុរសម៉ាកប្រ៊ីអូនីនេះ ក៏មានផងដែរ នូវស្បែកជើងស្បែក គ្រឿងសំអាងល្បីៗដែលនាំចូលពីប្រទេសអ៊ីតាលី៕

 

DSC_1835 DSC_1845 DSC_1876 DSC_1892

ចែករំលែក

បញ្ចេញយោបល់