សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនាការប្រណាំងទូកង នៅទីក្រុងតាខ្មៅ

ថ្ងៃអាទិត្យ ទី ១៦ តុលា ២០១៦​
231

នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនាកម្មវិធីប្រណាំងទូកង ដែលរៀបចំនៅទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីចូលរួមអបអរសាទរថ្ងៃចេញព្រះវស្សា និងដើម្បីជ្រើសរើសទូកយកទៅប្រកួតនៅថ្ងៃបុណ្យអុំទូកខាងមុខ ម្យ៉ាងវិញទៀតដើម្បីជាការទាក់ទាញដល់ភ្ញៀវទេសចរណ៍អោយបានស្គាល់អំពីប្រពៃណីទំនៀមទំលាប់របស់ខ្មែរយើងផងដែរនិងដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹករបស់ខ្មែរ កាលពីជំនាន់ដើម។

សំរាប់ការប្រណាំងទូកនេះមានទូកទាំងអស់ចំនួន៣២ គូរ ដែលមានគាំទ្រទស្សនាយ៉ាងច្រើនកុះករ ពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកណ្តាល និងមកពីបណ្តាខេត្តផ្សេងៗទៀតផងដែរ។ ភាពសប្បាយរីករាយទាំងនេះកើតមានឡើងដោយសារ កម្ពុជាមានសុខសន្តិភាព និងរីកចម្រើនគ្រប់វិស័យ ។

photo_2016-10-16_18-09-14 photo_2016-10-16_18-09-40 photo_2016-10-16_18-09-39 photo_2016-10-16_18-09-36 photo_2016-10-16_18-09-50 photo_2016-10-16_18-09-57 photo_2016-10-16_18-10-04 photo_2016-10-16_18-10-17 photo_2016-10-16_18-10-13 photo_2016-10-16_18-10-22 photo_2016-10-16_18-10-37 photo_2016-10-16_18-10-49 photo_2016-10-16_18-10-58 photo_2016-10-16_18-10-45

ចែករំលែក

បញ្ចេញយោបល់