សម្តេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញសំណេះសំណាលជាមួយពុទ្ធបរិស័ទនៅ វត្តព្រះឥន្ទសាមគ្គីធម៌

ថ្ងៃអាទិត្យ ទី ១៦ តុលា ២០១៦​
273

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ពុទ្ធបរិស័ទ និងលោកគ្រូអ្នគ្រូ សិស្សានុសិស្ស ស្ថិតក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅក្នុងភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួលខេត្តកណ្តាល នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦។

វត្តនេះមានព្រះសង្ឃគង់នៅចំនួន១៣០អង្គ រួមទាំងមានសិស្សានុសិស្សរៀននៅទីនេះផងដែរ ប៉ុន្តែសាលារៀននេះស្ថិតនៅក្រៅប្រព័ន្ធអប់រំរបស់ក្រសួង។ ក្នុងឱកាសចុះជួបសំណេះសំណាលនេះផងដែរ បន្ទាប់ពីការសាកសួរសុខទុក្ខប្រជាពលរដ្ឋ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដោយមើលឃើញពីភាពខ្វះខាត នូវហេដ្ឋារចនាសម្ព័ន្ធ បម្រើនៅទីនោះ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ សម្តេចតេជោ ហ៊ុន សែន និងសប្បុរសជនបានសម្រេចផ្តល់អំណោយមួយចំនួននៅក្នុងបរិវេណវត្ត ដែលក្នុងនោះរួមមាន៖ អគារសិក្សា១ខ្នង កម្ពស់៣ជាន់ស្មើនឹង១៨បន្ទប់, កសាងព្រះវិហារ១, កសាងផ្លូវបេតុង១ខ្សែ ១៣គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៤ មកផ្លូវជាតិលេខ៣ កាត់តាមផ្សារបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ព្រមទាំងកសាងផ្លូវចូលវត្ត ដោយឱ្យអាជ្ញាធរខេត្ត និងស្រុក សហការជាមួយក្រុមហ៊ុនដឹកដី ជាអ្នកកសាង, បង្ហើយអាគារស្នាក់នៅរបស់សិស្ស១ខ្នង, កែលម្អអាគារធម្មសភា១ខ្នង ជួយសងថ្លៃស្រះទឹក ដែលព្រះសង្ឃជំពាក់ចំនួន១ម៉ឺនដុល្លារអាម៉េរិក, រៀបចំប្រព័ន្ធលូក្នុងវត្ត, ព្រមទាំងបង្កើតវិទ្យាល័យ និងសមាហរណកម្មសាលារៀននេះស្ថិតក្នុងការគ្រប់គ្រង របស់ក្រសួងអប់រំ យុវជននិងកីឡា ព្រមទាំងបញ្ចូលគ្រូបង្រៀនទាំងអស់ក្នុងក្របខ័ណ្ឌរដ្ឋផងដែរ៕

20161016_pmhs_angsnuol_15-15-38 20161016_pmhs_angsnuol_15-15-29 20161016_pmhs_angsnuol_15-15-25 20161016_pmhs_angsnuol_15-15-22 20161016_pmhs_angsnuol_15-14-38 20161016_pmhs_angsnuol_15-12-24 20161016_pmhs_angsnuol_15-12-53 20161016_pmhs_angsnuol_15-12-59 20161016_pmhs_angsnuol_15-13-30 20161016_pmhs_angsnuol_15-13-48 20161016_pmhs_angsnuol_15-14-05 20161016_pmhs_angsnuol_15-12-22 20161016_pmhs_angsnuol_15-12-12 20161016_pmhs_angsnuol_15-11-56

ចែករំលែក

បញ្ចេញយោបល់